ACCESS 2 ពង្រឹងការអនុវត្តន៍ការត្រួតពិនិត្យ វាយតម្លៃ និងរៀនសូត្រជាមួយដៃគូអនុវត្តយុទ្ធសាស្ត្រ (SIPs)

ការត្រួតពិនិត្យ វាយតម្លៃ និងរៀនសូត្រ (MEL) គឺជាផ្នែកសំខាន់មួយនៃការគ្រប់គ្រងនៅក្នុងកម្មវិធី ACCESS 2 ដែលគាំទ្រដល់ការទទួលខុសត្រូវ ការរៀនសូត្រ និងការរាយការណ៍ផ្អែកលើភស្តុតាង ស្របតាមស្តង់ដាររបាយការណ៍MEL របស់ស្ថានទូតអូស្រ្តាលី។

កាលពីថ្ងៃទី១៦ ដល់១៧ ខែធ្នូ ឆ្នាំ២០២៥ កម្មវិធី ACCESS 2 បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលរំលឹក ស្តីពីការត្រួតពិនិត្យ វាយតម្លៃ និងរៀនសូត្រ សម្រាប់ដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2 ។ សិក្ខាសាលានេះបានអញ្ជើញបុគ្គលិកផ្នែកគ្រប់គ្រងគម្រោង និងផ្នែក MEL ដែលជាដៃគូរបស់ ACCESS 2 មកចូលរួមនៅសណ្ឋាគារកាំបូឌីយ៉ាណា នៅទីក្រុងភ្នំពេញ។

សិក្ខាសាលានេះផ្តោតលើវិធីសាស្រ្តជាក់ស្តែងដើម្បីពង្រឹងគុណភាព និងភាពស៊ីសង្វាក់គ្នារបស់ MEL នៅទូទាំងក្រុមការងារតាមផ្នែក រួមមាន៖

  • ពង្រឹងមូលដ្ឋានគ្រឹះផ្នែក MEL និងការអនុវត្តន៍ទ្រឹស្តីនៃការផ្លាស់ប្តូរ និងក្របខ័ណ្ឌលទ្ធផលក្នុងការអនុវត្តន៍ការងារ
  • បញ្ជាក់អំពីសូចនាករ ACCESS 2 និងដំណើរការរាយការណ៍រយៈពេលប្រាំមួយខែ និងការឆ្លុះបញ្ចាំងពីភាពស៊ីសង្វាក់គ្នារវាងសូចនាកររបស់ SIPs និងសូចនាកររបស់ ACCESS 2
  • ចែករំលែកការអនុវត្តន៍ MEL រួមទាំងការស្ទង់មតិពេញចិត្តរបស់អតិថិជនរបស់អង្គការ Exceed និងឆ្លុះបញ្ចាំងពីការធ្វើឱ្យប្រសើឡើងនូវយុទ្ធសាស្ត្ររបស់ ACCESS 2
  • កសាងជំនាញក្នុងការសរសេរក្រមប្រតិបត្តិការការងារ មានដូចជា ការសរសេរករណីសិក្សា និងតម្រូវការផ្នែកទំនាក់ទំនង និងការបោះពុម្ពផ្សាយ
  • ការធ្វើផែនទីសកម្មភាព MEL សម្រាប់ខែមករាដល់ខែមិថុនា ឆ្នាំ២០២៦ និងការកំណត់ទីតាំងសម្រាប់កិច្ចសហការ រួមជាមួយនឹងការធ្វើបច្ចុប្បន្នភាពលើការវាយតម្លៃពាក់កណ្តាលគម្រោងនាពេលខាងមុខ

សិក្ខាកាមបានគូសបញ្ជាក់ពីគុណតម្លៃជាក់ស្តែងនៃវគ្គបណ្តុះបណ្តាលនេះ។ លោកស្រី ថុន និធិ មន្ត្រីផ្នែក MEL នៃអង្គការ CARE Cambodia បាននិយាយថា៖ «វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ឱ្យខ្ញុំនូវការយល់ដឹងកាន់តែច្បាស់អំពីគោលបំណងសំខាន់ៗនៃកម្មវិធី ACCESS 2 និងបានជួយពង្រឹងការយល់ដឹងរបស់ខ្ញុំអំពីសូចនាករ និងតម្រូវការនៃសរសេររបាយការណ៍។ លោក ភឿនវាសនា អ្នកសម្របសម្រួលកម្មវិធីនៃអង្គការជនពិការកម្ពុជា (CDPO) បានកត់សម្គាល់ពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះថា វាបានពង្រឹងនូវគុណភាពនៃការអនុវត្តការងារ ជាពិសេសការរាយការណ៍។ ចំណែកឯលោក ឆន តុលា អ្នកគ្រប់គ្រងគម្រោងនៃអង្គការ OIC Cambodia ក៏បានគូសបញ្ជាក់ពីការរៀនសូត្រអំពីគោលការណ៍ណែនាំផ្នែកទំនាក់ទំនង រួមទាំងការបោះពុម្ពឯកសារ និងការផ្សព្វផ្សាយមាតិកានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។

កម្មវិធី ACCESS 2 បាននឹងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងSIPs ចំនួន១៣ ដើម្បីពង្រឹងប្រព័ន្ធ និងធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាដែលមានគុណភាពសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាពនៅក្នុងខេត្តគោលដៅ។

ACCESS 2 ទទួលបានមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី និងគ្រប់គ្រងដោយ Abt Global៕