នៅក្នុងខែមិថុនា កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) មានមោទនភាពក្នុងការប្រារព្ធខែមោទកភាព (Pride Month) ឆ្នាំ២០២៥ ក្រោមប្រធានបទសាកល GLAAD «រឿងរ៉ាវមួយ អនាគមួយ»។ សារនេះ ដែលបានចែករំលែកនូវដំណើររឿងរ៉ាវជាច្រើន ក្នុងគោលបំណងដើម្បីពង្រឹងបេសកម្មរបស់យើង ក្នុងការកសាងសហគមន៍ប្រកបដោយសមធម៌ និងបរិយាបន្ន ដែលប្រជាជនកម្ពុជាគ្រប់រូប រួមទាំងក្រុមស្រឡាញ់ភេទដូចគ្នា (LGBTQI+) ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ អាចរីកចម្រើនដោយសេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងឱកាស។
ពាក្យថា GLAAD (ជាអតីតសម្ព័ន្ធស្រី្តស្រឡាញ់ភេទដូចគ្នា និង បុរសស្រឡាញ់ភេទដូចគ្នា ប្រឆាំងនឹងការបរិហារកេរ្តិ៍) គឺជាអង្គការមិនរកប្រាក់ចំណេញសកល ដែលលើកកម្ពស់ភាពត្រឹមត្រូវ រួមទាំងតំណាងក្រុមស្រឡាញ់ភេទដូចគ្នា ទាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈ។ ប្រធានបទមោកទភាពឆ្នាំ២០២៥នេះ ត្រូវបានអនុម័តទូទាំងពិភពលោក ជាការអំពាវនាវឱ្យមានការចូលរួម និងផ្សព្វផ្សាយនៅទូទាំងសហគមន៍។
ដើម្បីអបអរនៅក្នុងទិវានេះ ក្រុមការងារ ACCESS 2 បានប្រារព្ធកម្មវិធីនេះនៅការិយាល័យ ដែលបាន៖
- ចាក់បញ្ចាំងភាពយន្តខ្លីរបស់ស្ថានទូតអូស្រ្តាលី ដោយបង្ហាញពីការគាំទ្រដ៏យូរអង្វែងរបស់អូស្រ្តាលីចំពោះសិទិ្ធ LGBTQI+
- ចែករំលែកនូវប្រវត្តិ និងការវិវត្តន៍នៃមោទកភាព ជាមួយការឆ្លុះបញ្ចាំងពីប្រធាកម្មវិធី ស្តីពីលទ្ធផលនៃការអភិវឌ្ឍន៍ក្នុងការពង្រឹងបរិយាបន្ន
- បានស្តាប់នូវចំណេះដឹងបន្ថែមពី តុល ឈួគឹមហេង ជាសមាជិកក្រុមក្តីស្រឡាញ់គឺចម្រុះ ដែលបានចែករំលែកនូវដំណើរជីវិតផ្ទាល់ខ្លួន និងអំពាវនាវឱ្យមានការការពារផ្នែកច្បាប់ និងការទទួលស្គាល់ពីសង្គមសម្រាប់ក្រុម LGBTQI+ នៅកម្ពុជា
ហេង បានចែករំលែកប្រាប់ក្រុមការងារកម្មវិធី ដោយសំណូមឱ្យអ្នកតាក់តែងគោលនយោបាយទទួលយកដោយស្របច្បាប់ ក្នុងសិទ្ធិស្មើភាពគ្នា ដោយហេងបានរៀបរាប់ថា៖ «កាលពី៤ឆ្នាំមុន ខ្ញុំហ៊ានបង្ហាញប្រាប់ក្រុមគ្រួសារខ្ញុំ នៅពេលដែលខ្ញុំមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ។ ខ្ញុំសង្ឃឹមថា កម្ពុជានឹងផ្តល់សិទ្ធិពេញលេញ និងស្មើភាពដល់ពួកយើង ចាប់តាំងពីការរៀបអាពាហិពិពាហិ រហូតដល់ការចូលរួមប្រចាំថ្ងៃ»។
ការប្រារព្ធរបស់ ACCESS 2 អនុលោមទៅតាម Cambodia’s Pride Fest 2025 ដែលធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៥ ខែឧសភា នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដែលមានការចូលរួមពីសំណាក់សង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងវិស័យឯកជន។ នាពេលថ្មីៗនេះ ក៏មានការអំពាវនាវដោយអង្គការ UN Women ដើម្បីរក្សា «មោទកភាពឱ្យរស់រវើកនៅកម្ពុជា» តាមរយៈសកម្មភាពរួម។
ហេតុអ្វីបានជាការប្រារព្ធនេះមានសារសំខាន់
ACCESS 2 ដែលបានផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្រ្តាលី ដើម្បីធានាថា គ្មានអ្នកណាម្នាក់ត្រូវបានទុកចោល។ ការប្រារព្ធខែមោទកភាព បានចែងចាំងលើរនាំងឧបសគ្គដែលក្រុមLGBTQI+ ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រប្រឈម ហើយចូលរួមពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះ៖
- ការផ្តល់សេវាប្រកបដោយបរិយាបន្ន៖ ធានាបាននូវភាពចម្រុះ និងការទទួលបានសេវាស្តារលទ្ធភាពពលកម្ម សេវាផ្នែកអំពើហិង្សា និងសេវាកិច្ចគាំពារសង្គម។
- គោលនយោបាយស្វែងរកការគាំទ្រមតិ៖ បង្កើនសំឡេងនៅសហគមន៍សម្រាប់ការទទួលស្គាល់ផ្នែកច្បាប់ និងក្របខណ្ឌការងារប្រឆាំងនឹងការរើសអើង
- សមភាពនៅកន្លែងធ្វើការ៖ លើកកម្ពស់សុវត្ថិភាព គោរពបុគ្គលិក ដៃគូ និងសហគមន៍ដែលយើងធ្វើការជាមួយ
នៅពេលដែលខែមោទកភាព ខិតជិតមកដល់ ACCESS 2 អញ្ជើញដៃគូទាំងអស់ឱ្យបន្តស្មារតី«រឿងរ៉ាវមួយ អនាគមួយ»។ រួមគ្នា យើងអាចកសាងកម្ពុជា ដែលមនុស្សគ្រប់គ្នា ដោយមិនគិតពីនិន្នាការផ្លូវភេទ អត្តសញ្ញាណយេនឌ័រ ពិការភាព ឬសាវតា អាចរស់នៅ ស្រឡាញ់ និងជាកម្មសិទ្ធិ៕