នេះជាលើកទី៣នៃកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំរបស់ ACCESS 2 ដែលបានរៀបចំឡើងថ្ងៃទី២៨ ដល់ថ្ងៃ៣០ ខែមករា ឆ្នាំ២០២៦ នៅខេត្តកំពត និងខេត្តកែប។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់បុគ្គលិកនៅការិយាល័យកណ្ដាល និងបុគ្គលិកនៅថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងកិច្ចសហការការងារ បង្កើនការចូលរួម និងគាំទ្រដល់ការអនុវត្តន៍លទ្ធផលកម្មវិធីឱ្យមានប្រសិទ្ធភាព។
ស្មារតីក្រុម និងការពង្រឹងសមត្ថភាព
កិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ បានរៀបចំឱ្យមានសកម្មភាពជាច្រើន ដើម្បីបង្កើនភាពស្អិតរមួតរបស់ក្រុមការងារ និងពង្រឹងចំណេះដឹងអំពីកម្មវិធី ACCESS 2 ដែលសកម្មភាពទាំងនោះផ្តោតលើ៖
- ពិនិត្យឡើងវិញនូវគោលដៅ សមិទ្ធផល និងមេរៀនដែលបានរៀនរបស់ ACCESS 2
- ផ្តល់វគ្គបណ្តុះបណ្តាលរំលឹក អំពីកិច្ចការការពារសុវត្ថិភាព សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI)
- បង្កើនការយល់ដឹងអំពីយន្តការវិមជ្ឈការ និងការគាំទ្រនៅថ្នាក់ក្រោមជាតិ
- លើកទឹកចិត្តដល់ការធ្វើការជាក្រុម និងកិច្ចសហការឱ្យកាន់តែរឹងមាំ ដើម្បីបង្កើនផលជះវិជ្ជមាននៃកម្មវិធី
នៅក្នុងកិច្ចប្រជុំនេះដែរ បុគ្គលិកទាំងអស់បានចូលរួមយ៉ាងសស្រាក់សស្រាំនៅក្នុងសកម្មភាពនីមួយៗ ដែលផ្តល់ដោយអ្នកជំនាញរបស់យើង ដែលរួមចំណែកដល់ការយល់ដឹង និងពង្រឹងការរៀនសូត្ររួមគ្នា។ សកម្មភាពរៀនសូត្រទាំងនេះ ក៏មានការលេងជាល្បែងកម្សាន្តបែបលក្ខណៈរៀនសូត្រ ដើម្បីជួយលើកកម្ពស់កិច្ចសហការ និងពង្រឹងទំនាក់ទំនក្នុងក្រុមឱ្យកាន់តែស្អិតរមួត។
ការឆ្លុះបញ្ចាំងពីគណៈគ្រប់គ្រងកម្មវិធី
លោកស្រី Sophia Cason ប្រធានក្រុមកម្មវិធី ACCESS 2 បានសម្តែងការកោតសរសើរចំពោះការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងជំនាញរបស់ក្រុមការងារ ដោយលោកស្រីបានកត់សម្គាល់ថា កិច្ចប្រជុំនេះបានផ្តល់ឱកាសឱ្យក្រុមការងារបានឆ្លុះបញ្ចាំងពីគោលបំណង ACCESS 2 ដែលសម្រេចបាន និងអ្វីដែលគួរបន្តខិតខំបន្ថែម។
នៅក្នុងសុន្ទរកថាបិទ លោក Sasha Cigljarevic អនុប្រធានកម្មវិធី ACCESS 2 បានបញ្ជាក់ពីសារៈសំខាន់នៃការធ្វើការជាក្រុម និងកិច្ចសហការក្នុងការសម្រេចបានលទ្ធផលកម្មវិធីកាន់តែរឹងមាំ ដោយលោកបានកត់សម្គាល់ថា កិច្ចប្រជុំនេះបានផ្តល់ឱកាសដ៏មានតម្លៃដល់បុគ្គលិកដើម្បីឆ្លុះបញ្ចាំង និងបង្កើនទំនាក់ទំនងការងារជាក្រុមរួមគ្នាឆ្ពោះទៅមុខ។
ការពង្រឹងការផ្តល់សេវារបស់កម្មវិធី តាមរយៈក្រុមការងារដែលរឹងមាំជាងមុន
កិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំនេះ ជាការវិនិយោគលើសមត្ថភាពបុគ្គលិក និងកម្មវិធីផ្ទាល់ ដោយរួមចំណែកដល់លទ្ធផលនៃចុងបញ្ចប់កម្មវិធីប្រកបដោយចីរភាព។ កិច្ចប្រជុំនេះបានបញ្ចប់ដោយភាពរីករាយ ដោយបានបំពេញថាមពលឡើងវិញ និងការប្តេជ្ញាចិត្តរួមគ្នានៅទូទាំងកម្មវិធី៕













