កិច្ចប្រជុំប្រចាំឆ្នាំលើកទី២របស់កម្មវិធី ACCESS 2 ធ្វើឡើងកាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងខេត្តដ៏ស្រស់ស្អាតនៃខេត្តកំពត និងខេត្តកែប ដែលនេះជាភាពជោគជ័យដ៏ធំធេងមួយ ក្នុងការជំរុញកិច្ចសហការ បង្កើនចំណេះដឹង និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការផ្តល់សេវាកាន់តែមានគុណភាពខ្ពស់សម្រាប់ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី (DFAT)។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់បុគ្គលិកនៅការិយាល័យកណ្តាល និងបុគ្គលិកថ្នាក់ខេត្ត ដែលជាវេទិកាមួយដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផល ជំនាញ និងពង្រឹងការងារជាក្រុម ដើម្បីបង្កើននូវប្រសិទ្ធភាព ប្រសិទ្ធផល និងការផ្តល់នូវគុណតម្លៃថវិកាដែលផ្តល់សម្រាប់កម្មវិធី ACCESS 2 ។
ការកសាងភាពស្អិតរមួតរបស់ក្រុម និងការពង្រឹងសមត្ថភាព
កិច្ចប្រជុំនេះតាក់តែងឡើងដើម្បីជាបទពិសោធ និងការរៀនសូត្រ ដោយផ្តោតលើ៖
- ពិនិត្យមើលគោលដៅរបស់ ACCESS 2 សមិទ្ធផល និងមេរៀនសំខាន់ៗដែលរៀនសូត្របាន
- ផ្តល់នូវវគ្គរម្លឹកស្តីពី គោលនយោបាយសុវត្ថិភាព សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI) និងការអនុវត្តល្អបំផុតរបស់កម្មវិធី
- លើកទឹកចិត្តក្នុងការធ្វើការងារជាក្រុម និងការសហការគ្នាតាមផ្នែក ដើម្បីជំរុញឱ្យមានផលជះដល់កម្មវិធីកាន់តែខ្លាំង
កំឡុងពេលកិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំ បុគ្គលិកទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាព សំណួរចម្លើយ និងលំហាត់ក្នុងការដោះស្រាយបញ្ហាស្តីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម។ សកម្មភាពទាំងនេះ មិនត្រឹមតែបានពង្រឹងជំនាញនិងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះគំនិតក្នុងការគាំទ្រ និងការលើកទឹកចិត្តប្រកបដោយបរិយាបន្នក្នុងបរិយាកាសការងារជាក្រុម ដើម្បីពង្រឹងការផ្តល់សេវាកាន់ឱ្យតែប្រសើរដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព។
កំណើនវិជ្ជាជីវៈ និងការភ្ជាប់ទំនាក់ទំនងយូរអង្វែង
វគ្គបណ្តុះបណ្តាលដែលដឹកនាំដោយអ្នកជំនាញ បានផ្តល់នូវបច្ចុប្បន្នភាពសំខាន់ៗ ស្តីពីគោលការណ៍សុវត្ថិភាព និងសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម ដែលផ្តល់ជាសារប្រយោជន៍ដល់ការអភិវឌ្ឍន៍ទាំងអាជីពការងារ និងផ្ទាល់ខ្លួន។ ក្រៅពីវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារមានឱកាសផ្តិតយកនូវអនុស្សាវរីយ៍ល្អៗតាមរយៈការថតរូបជាក្រុម និងការកសាងបណ្តាញ ដែលពង្រឹងនូវស្មារតីជាក្រុម ដែលលើសពីការរំពឹងទុកក្នុងកិច្ចប្រជុំ។
មតិវិជ្ជមាន និងការពាំនាំត្រឡប់មកវិញ
កិច្ចប្រជុំប្រចាំឆ្នាំបានបញ្ចប់ទៅដោយភាពវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយបុគ្គលិកបានសម្តែងនូវការកោតសរសើរដែលមានឱកាសបានចូលរួមរៀនសូត្រ កសាងទំនាក់ទំនង និងបង្កើនកិច្ចសហការ។
លោកស្រី Sophia Cason ប្រធានកម្មវិធី បានកោតសរសើរដល់ការសម្របខ្លួនរបស់បុគ្គលិក និងស្មារតីសហការគ្នាជាក្រុម ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការទទួលបានជោគជ័យនៃកិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំនេះ។
មតិឆ្លុះបញ្ចាំងពីបុគ្គលិក៖
- លោកបណ្ឌិត រស់ ឆាយ ប្រធានផ្នែកវិមជ្ឈការ បានចែករំលែកថា៖ «កិច្ចប្រជុំប្រចាំឆ្នាំនេះគឺជាកិច្ចប្រជុំមួយយ៉ាងឥតខ្ចោះ ប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងប្រសិទ្ធផល ដែលរួមចំណែកក្នុងការពង្រឹងការងារជាក្រុម ពង្រឹងភាពអង់អាច និងការអភិវឌ្ឍន៍សមត្ថភាព»។
- «វគ្គបណ្តុះបណ្តាលរម្លឹកស្តីពីសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម និងគោលការណ៍សុវត្ថិភាព គឺមានភាពស៊ីជម្រៅ ដែលបានភ្ជាប់ជាមួយសកម្មភាពផ្សេងៗដែលធ្វើឱ្យវគ្គរម្លឹកនេះមានភាពសប្បាយរីករាយ» ចែករំលែកដោយលោកស្រី ហ៊ាង កាណែល ប្រធានផ្នែកគ្រប់គ្រងមូលនិធិ។
- «លំហាត់ដែលមានលាយជាមួយសកម្មភាពនានា បានអនុញ្ញាតឱ្យយើងផ្លាស់ប្តូរនូវមតិយោបល់ និងធ្វើឱ្យកិច្ចសហការកាន់តែប្រសើរឡើង» ចែករំលែកដោយលោក គី អឿន ទីប្រឹក្សាប្រចាំខេត្តកំពង់ចាម។
- «ភាពបត់បែននៅទូទាំងកិច្ចប្រជុំនេះ ទទួលបានការកោតសរសើរយ៉ាងខ្លាំង» ចែករំលែកដោយលោកស្រី ប៊ូ មករា ប្រធានផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
- «បទពិសោធបានពង្រឹងនូវសក្តានុពលជារួមក្នុងការងារជាក្រុម» ចែករំលែកដោយលោក ឈន សុផុន ប្រធានផ្នែកប្រតិបត្តិការ។
ការផ្តល់គុណតម្លៃសម្រាប់ DFAT សម្រាប់ក្រុមការងារដែលខ្លាំង
រាល់កិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំនីមួយៗ គឺជាការវិនិយោគជាយុទ្ធសាស្រ្តសម្រាប់មនុស្សយើង សម្រាប់កម្មវិធីដែលមានភាពចម្រុះ និងផលជះ។ តាមរយៈការបង្កើនសមត្ថភាពរបស់បុគ្គលិក កិច្ចសហការ និងការលើកទឹកចិត្តជាបន្តបន្ទាប់ ធានានូវការអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងគិតគូរពីការចំណាយ។ ការប្តេជ្ញាចិត្តចំពោះឧត្តមភាពនេះ បានផ្តល់ផលជះផ្ទាល់ទៅនឹងលទ្ធផលដ៏មានតម្លៃសម្រាប់ DFAT ដែលរួមចំណែក្នុងការពង្រឹងតួនាទីរបស់ ACCESS 2 ក្នុងការផ្តល់នូវការផ្លាស់ប្តូរប្រកបដោយនិរត្តរភាព និងប្រសិទ្ធភាព។
កិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៥នេះ បានបង្ហាញពីភាពខ្លាំងរបស់ក្រុមការងារ ACCESS 2 ដែលរួបរួមគ្នាក្នុងគោលបំណង ជំរុញគោលដៅរួម និងប្តេជ្ញាក្នុងការផ្តល់នូវលទ្ធផលដ៏ពិសេស។ នៅពេលដែលយើងបោះជំហ៊ានទៅមុខ ការយល់ដឹង និងការភ្ជាប់ទំនាក់ទំនងបានកើនឡើង ព្រមទាំងបន្តសម្រួចនូវវិធីសាស្រ្តដែលមានភាពច្នៃប្រឌិតរបស់យើង ប្រកបដោយបរិយាបន្ន និងជំរុញលទ្ធផលចំពោះការអនុវត្តកម្មវិធី៕