សេចក្តីថ្លែងអំណរគុណ និងការលាគ្នាចំពោះអនុប្រធានកម្មវិធី

បន្ទាប់ពីការបំពេញការងារប្រកបដោយការលះបង់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំអស់រយៈពេលជាច្រើនឆ្នាំមក កម្មវិធី ACCESS 2 សូមសម្តែងនូវការលាគ្នាដោយក្តីរំភើបជូនចំពោះអនុប្រធានកម្មវិធីរបស់យើង ដែលភាពជាអ្នកដឹកនាំ និងការរួមចំណែករបស់លោកបានក្លាយជាកម្លាំងចលករដ៏សំខាន់តាំងពីដំណាក់កាលដំបូងនៃកម្មវិធី។

ជាមួយនឹងសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅ កម្មវិធី ACCESS 2 សូមជម្រាបលាលោក Sasha Cigljarevic អនុប្រធានកម្មវិធីរបស់យើង។ ភាពជាអ្នកដឹកនាំរបស់លោក Sasha គឺជាផ្នែកសំខាន់មួយនៃដំណើរការកម្មវិធី។ លោកបានបម្រើតួនាទីនេះចាប់តាំងពី ACCESS ដំណាក់កាលទី១ ហើយបានក្លាយជាសសរគ្រឹះដ៏សំខាន់សម្រាប់ការរីកចម្រើន និងភាពជោគជ័យរបស់កម្មវិធី។ ចាប់ពី ACCESS ដំណាក់កាលទី១ រហូតដល់ការវិវឌ្ឍបន្តក្នុងដំណាក់កាលទី២ ការណែនាំ ចក្ខុវិស័យយុទ្ធសាស្ត្រ និងការគាំទ្រដោយចូលរួមដោយផ្ទាល់របស់លោក បានជួយពង្រឹងការងាររបស់ ACCESS 2 យ៉ាងទៀងទាត់។

ក្នុងកំឡុងពេលបំពេញការងារ លោក Sasha បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិសដៅអនុវត្តកម្មវិធី ពង្រឹងភាពជាដៃគូ និងធានាបាននូវគុណភាព បរិយាបន្ន និងវិធីសាស្ត្រដែលផ្តោតលើជនរងគ្រោះជាចម្បងនៅក្នុងគ្រប់សកម្មភាពទាំងអស់។ ការយល់ដឹងយ៉ាងស៊ីជម្រៅរបស់លោកអំពីបរិបទនៃប្រទេសកម្ពុជា រួមផ្សំនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំលើផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ សុខុមាលភាពបុគ្គលិក និងកិច្ចការពារសុវត្ថិភាព (Safeguarding) បានជួយឱ្យ ACCESS  2 សម្រេចបាននូវផលជះវិជ្ជមាននៃការអនុវត្តប្រកបដោយអត្ថន័យ និងយូរអង្វែងទាំងនៅកម្រិតសហគមន៍។

សហការី និងដៃគូ សុទ្ធតែបានផ្តល់តម្លៃដល់ភាពជាអ្នកដឹកនាំ ភាពបើកចំហចំពោះកិច្ចសហការ និងឆន្ទៈក្នុងការធ្វើជាអ្នកតម្រង់ទិស និងគាំទ្រដល់សមាជិកក្រុម។ លោកតែងតែលើកទឹកចិត្តដល់ការច្នៃប្រឌិត ដែលផ្តោតលើគណនេយ្យភាព ការរៀនសូត្រ និងលទ្ធផល។ លោក Sasha បានជំរុញទឹកចិត្តក្រុម ACCESS 2 និងដៃគូសហការឱ្យខិតខំប្រឹងប្រែង ដើម្បីឈានទៅរកភាពកាន់តែល្អប្រសើរក្នុងការគាំទ្រជនងាយរងគ្រោះបំផុតមួយចំនួននៅកម្ពុជា។

នៅពេលដែលលោកបន្តដំណើរទៅកាន់ការងារថ្មី យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ ភាពជាអ្នកដឹកនាំ និងការងារជាមួយ ACCESS។ កេរដំណែលរបស់លោកនឹងបន្តតាមរយៈប្រព័ន្ធដែលត្រូវបានពង្រឹង ដៃគូដែលត្រូវបានផ្តល់អំណាច និងអ្នកទទួលផលដែលទទួលបានការគាំទ្រពីកម្មវិធី។

យើងសូមជូនពរឱ្យលោកទទួលបានជោគជ័យគ្រប់ភារកិច្ចនាពេលអនាគត និងសូមអរគុណចំពោះស្នាមញញឹម និងសមិទ្ធផលមិនអាចបំភ្លេចបានដែលលោកបានបន្សល់ទុកសម្រាប់ ACCESS និងសហគមន៍ដែលយើងគាំទ្រ៕