ប្រជាជនខ្មែរ ប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ កំឡុងខែមេសា។ នេះជាពេលវាលាដ៏ល្អ សម្រាប់ពលរដ្ឋខ្មែរក្នុងការជួបជុំគ្នាលេងល្បែងប្រជាប្រិយខ្មែរ និងជួបជុំក្រុមគ្រួសារកំឡុងពេលវាលាដ៏សំខាន់នេះ។
នៅឆ្នាំនេះ ក៏ដូចជារៀងរាល់ឆ្នាំ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ក្រុមគ្រួសារកម្មវិធី ACCESS 2 បានប្រារព្វពិធីចូលឆ្នាំថ្មី មុនពេលក្រុមការងារធ្វើដំណើរទៅស្រុកកំណើតជួបជុំញាតិមិត្ត ឬធ្វើដំណើរកម្សាន្តទីជិតទីឆ្ងាយជាមួយក្រុមគ្រួសារ។
ដើម្បីស្វាគមន៍ឆ្នាំថ្មី ក្រុមការងារបានជួបជុំគ្នា និងបាននិមន្តព្រះសង្ឃមកសូត្រមន្ត ប្រោះព្រំសុំសេចក្តីសុខ សេចក្តីចម្រើនសម្រាប់ឆ្នាំថ្មីដែលនឹងឈានមកដល់។
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រុមការងារកម្មវិធី ACCESS 2 សូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្រុមគ្រួសារ ទទួលបាននូវ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនរុងរឿងជានិច្ចនិរន្តន៍៕