គោលការណ៍កម្មវិធីACCESS 2

គោលការណ៍របស់កម្មវិធី ACCESS 2 ដែលជួយដល់ការអនុវត្តកម្មវិធី មានដូចខាងក្រោម៖

និរន្តរភាព

បើកចំហរ និងកិច្ចសហប្រតិបត្តិការ

ការសាងភាពជាម្ចាស់

ភាពជាដៃគូ

សមភាព

ផ្តល់ភាពអង់អាច

នៅក្នុងសង្វាក់លទ្ធផលកម្មវិធី ACCESS 2 គឺការកំណត់គុណភាពនៃសេវា មានដូចខាងក្រោម៖

ផាសុកវត្ថុ និងបរិយាបន្ន

ឆ្លើយតបទាន់ពេលវេលា និងការសម្របខ្លួន

អាចរកបាន និងសង្គតិភាព

សម្របសម្រួល

ផ្តល់ភស្តុតាង

និរន្តរភាព

សុវត្ថិភាព

កម្មវិធីនឹងផ្តល់អាទិភាពដល់វិធីធ្វើការនានាដូចខាងក្រោម ដើម្បីគាំទ្រដល់ការសម្រេចលទ្ធផលកម្មវិធី​ប្រកប​ដោយ​ប្រសិទ្ធភាព៖

  • ការកសាងការចូលរួមតាមវិស័យ និងភាពជាដៃគូ៖ សកម្មភាពនានានឹងត្រូវបានរៀបចំឡើងដើម្បីជំរុញ និងគាំទ្រដល់ការផ្សាភ្ជាប់ និងការសហការគ្នាក្នុងកម្រិតវិស័យ ដើម្បីពង្រឹង​ការសិក្សាពីគ្នាទៅវិញទៅមករវាងអង្គភាព​នៅក្នុងផ្នែកជំនាញ និងរួមចំណែកដល់លទ្ធផល រួមនៃដៃគូក្នុងវិស័យ។
  • លើកកម្ពស់សំឡេងរបស់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព រួមទាំងជនជាតិដើមភាគតិច៖ ឱកាសនានា ដើម្បីជំរុញឱ្យមានការចូលរួមពីជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ  រួមទាំងជនជាតិដើមភាគតិច ក្នុងការរៀបចំការអនុវត្តន៍ និងការពិនិត្យតាមដានសកម្មភាព នឹងត្រូវបានចាត់ជាការងារអាទិភាព។ តម្រូវការ និងចំណូលចិត្តដែលបានបង្ហាញរបស់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព ព្រមទាំងលទ្ធផលកម្មវិធី ACCESS 2 សម្រាប់អ្នកទទួលផល​ទាំងនេះ នឹងក្លាយជាចំណុចស្នូលនៃការផ្តោតរបស់កម្មវិធី និងត្រួតពិនិត្យ និងវាយតម្លៃ។
  • ភាពបត់បែន និងការកែតម្រូវ៖ កម្មវិធីនឹងរក្សាភាពបត់បែន ចំពោះបរិបទប្រតិបត្តិការដែលមានភាពស្មុគស្មាញ និងថាមវន្ត ព្រមទាំងតម្រូវការដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពក្នុងការសម្រេចបាននូវការផ្លាស់ប្តូរជាវិជ្ជមាន។