មន្ទីរកិច្ចការនារីខេត្ត (PDoWA) និងអង្គការ CARE Cambodia នឹងរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV-RWG) សម្រាប់អ្នកផ្តល់សេវា នៅខេត្តរតនគិរី។
កាលបរិច្ឆេទ៖ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ទីកន្លែង៖ សាលប្រជុំរដ្ឋបាលស្រុកវើនសៃ ខេត្តរតនគិរី។ គោលបំណង៖ ដើម្បីពង្រឹងសមត្ថភាពក្រុមការងារផ្នែកអំពើហិង្សាយេនឌ័រ (GBV) នៅថ្នាក់ស្រុក ក្នុងការប្រើប្រាស់ឧបករណ៍រាយការណ៍តាមស្តង់ដារប្រកបដោយប្រសិទ្ធភាព និងស្របតាមគោលការណ៍ កែលម្អគុណភាពនៃការប្រមូល គ្រប់គ្រង និងប្រើប្រាស់ទិន្នន័យផ្នែកGBV ព្រមទាំងពង្រឹងជំនាញក្នុងការគ្រប់គ្រងក្រុម ការរៀបចំផែនការ ការរៀបចំថវិកា និងការកៀរគរធនធាន ដើម្បីធានាឱ្យមានយន្តការឆ្លើយតបអំពើហិង្សាយេនឌ័រប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ក្រោមសកម្មភាពរបស់អង្គការ CARE អ្នកដឹកនាំក្រុមការងារផ្នែកអំពើហិង្សាយេនឌ័រ (GBV-WG) នឹងរៀបចំកិច្ចប្រជុំប្រចាំត្រីមាសរបស់ខ្លួន នៅខេត្តរតនគិរី។
កាលបរិច្ឆេទ៖ ថ្ងៃទី២២-៣០ ខែកញ្ញា ឆ្នាំ២០២៦ ទីកន្លែង៖ សាលប្រជុំនៃរដ្ឋបាលស្រុកបរកែវ លំផាត់ តាវែង កូនមុំ បានលុង អូរជុំ អណ្ដូងមាស និងវើនសៃ ខេត្តរតនគិរី។ គោលបំណង៖ ដើម្បីបង្ហាញអំពីសមិទ្ធផលរបស់ក្រុមការងារផ្នែកអំពើហិង្សាយេនឌ័រក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ពិនិត្យ និងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងករណីGBV ព្រមទាំងរៀបចំផែនការការងារ និងផែនការសកម្មភាពសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសម្របសម្រួល និងប្រសិទ្ធភាពនៃការឆ្លើយតបអំពើហិង្សាយេនឌ័រ។
មន្ទីរកិច្ចការនារីខេត្ត (PDoWA) នឹងរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) នៅខេត្តសៀមរាប។
កាលបរិច្ឆេទ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ទីកន្លែង៖ សាលប្រជុំសាលាខេត្តសៀមរាប។ គោលបំណង៖ ដើម្បីពិនិត្យឡើងវិញនូវសមិទ្ធផល វឌ្ឍនភាព បញ្ហាប្រឈម និងមេរៀនដែលទទួលបានក្នុងរយៈពេលបីខែកន្លងមក ព្រមទាំងរួមគ្នាកំណត់ដំណោះស្រាយជាក់ស្តែង ដើម្បីពង្រឹងប្រសិទ្ធភាពនៃសកម្មភាពទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលកំពុងអនុវត្ត និងសម្រាប់សកម្មភាពពេលខាងមុខ។
ក្រសួងកិច្ចការនារី និងអង្គការ UNFPA នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) សម្រាប់ការគ្រប់គ្រងករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ជូនដល់អ្នកផ្តល់សេវា និងច្រកមកទទួលសេវា ដែលវគ្គបណ្តុះបណ្តាលនេះធ្វើនៅរាជធានីភ្នំពេញ។
កាលបរិច្ឆេទ៖ ថ្ងៃទី២៨-៣០ ខែកញ្ញា ឆ្នាំ២០២៦ ទីកន្លែង៖ រាជធានីភ្នំពេញ។ គោលបំណង៖ ដើម្បីពង្រឹងសមត្ថភាពដល់ជនបង្គោល និងសមាជិកគណៈកម្មាធិការឃុំ/សង្កាត់ទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ (CCWC) នៅតាមខេត្តគោលដៅនៃកម្មវិធី ACCESS 2 តាមរយៈការបង្កើនការយល់ដឹងអំពីនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ការគ្រប់គ្រងករណី GBV ការបញ្ជាក់អំពីតួនាទី និងការទទួលខុសត្រូវរបស់ពួកគេក្នុងការផ្តល់សេវា និងការគ្រប់គ្រងករណី ព្រមទាំងពង្រឹងការយល់ដឹងអំពីភាពខុសគ្នារវាងការគ្រប់គ្រងករណី GBV និងយន្តការសម្របសម្រួលជាពហុវិស័យ។
កិច្ចប្រជុំលើកទី៣ គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 (ASC)-ភ្នំពេញ
កាលបរិច្ឆេទ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ទីតាំង៖ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ គោលបំណង៖ ទទួលបានរបាយការណ៍សង្ខេបអំពីសមិទ្ធផលសំខាន់ៗរបស់ ACCESS 2 ក្នុងឆ្នាំទី៣។ ពិនិត្យមើលមេរៀនដែលបានរៀនសូត្រ ហានិភ័យ និងបញ្ហាសំខាន់ៗ ព្រមទាំងឯកភាពលើវិធានការកាត់បន្ថយសមស្របណាមួយ។ អនុម័តផែនការការងារប្រចាំឆ្នាំសម្រាប់ឆ្នាំទី៤ ឆ្នាំសារពើពន្ធ ពីខែកក្កដា ឆ្នាំ២០២៦ ដល់ខែមិថុនា ឆ្នាំ២០២៧។
មន្ទីរកិច្ចការនារីខេត្ត (PDoWA) និងអង្គការ CARE កម្ពុជា នឹងរៀបចំកិច្ចប្រជុំប្រចាំត្រីមាស ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) នៅខេត្តរតនគិរី។
កាលបរិច្ឆេទ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ទីកន្លែង៖ សាលប្រជុំនៃមន្ទីរកិច្ចការនារីខេត្តរតនគិរី។ គោលបំណង៖ ដើម្បីបង្ហាញអំពីសមិទ្ធផលរបស់ក្រុមការងារ GBV ក្នុងត្រីមាសទី២ ឆ្នាំ ២០២៦ ពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងរៀបចំផែនការការងារ និងផែនការសកម្មភាពសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតបចំពោះ GBV ឱ្យមានការសម្របសម្រួល និងប្រសិទ្ធភាពកាន់តែប្រសើរ។
កម្មវិធី ACCESS 2 និងដៃគូរដ្ឋាភិបាល នឹងរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត (PDAC) នៅខេត្តសៀមរាប។
កម្មវិធី ACCESS 2 និងដៃគូរដ្ឋាភិបាល នឹងរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត (PDAC) នៅខេត្តសៀមរាប។ កាលបរិច្ឆេទ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ទីកន្លែង៖ សាលប្រជុំសាលាខេត្តសៀមរាប។ គោលបំណង៖ ដើម្បីចែករំលែកវឌ្ឍនភាពសំខាន់ៗ មេរៀនដែលទទួលបាន បញ្ហាប្រឈម និងអនុសាសន៍ពីសមាជិកគណៈកម្មាធិការ PDAC ព្រមទាំងពិភាក្សាអំពីសកម្មភាពអាទិភាព និងទិសដៅយុទ្ធសាស្ត្រសម្រាប់ត្រីមាសបន្ទាប់។


