ការរៀបចំចាត់ចែង និងរចនាសម្ព័ន្ធអភិបាលកិច្ចកម្មវិធី ACCESS 2

រចនាសម្ព័ន្ធអភិបាលកិច្ច ត្រូវបានរៀបចំឡើងដើម្បីពង្រឹងភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់កម្រិតទាំងអស់នៃកម្មវិធី ACCESS 2 ។ កម្មវិធីនេះ ក៏ធ្វើការក្នុងភាពជាដៃគូជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដែលអភិបាលដោយរាជរដ្ឋាភិបាលកម្ពុជា (បានបង្កើតឡើងក្នុងឆ្នាំ ២០១៤) និងក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត (បានបង្កើតឡើងក្នុងឆ្នាំ ២០២០) ដែលជាយន្តការថ្នាក់ខេត្ត ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែបប្រកបដោយនិរន្តរភាពរបស់កម្មវិធីទាំងមូល។

គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី (ASC)

គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 នឹងជួបប្រជុំជារៀងរាល់ឆ្នាំម្តង ដើម្បីផ្តល់ការត្រួតពិនិត្យជាយុទ្ធសាស្រ្តលើវឌ្ឍនភាព សមិទ្ធផល ហានិភ័យ និងធានាបាននូវភាពស្របគ្នាលើអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកម្មវិធី ACCESS 2។ សមាជិក ASC នឹងដឹកនាំការងារជាមួយសមភាគីពាក់ព័ន្ធសំខាន់ៗក្នុងជួររដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងវិស័យ អំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម ក្នុងការគាំទ្រដើម្បីសម្រេចឱ្យបាននូវលទ្ធផលកម្មវិធី។

កិច្ចប្រជុំក្រុមការងារតាមផ្នែក បរិយាបន្នពិការភាព ការស្តារលទ្ធភាពពលកម្ម និងផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ

កិច្ចប្រជុំក្រុមការងារតាមផ្នែកបរិយាបន្នពិការភាព ការស្តារលទ្ធភាពពលកម្ម និងផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ត្រូវបានរៀបចំបង្កើតឡើងនៅកម្រិតថ្នាក់ជាតិ។ កិច្ចប្រជុំក្រុមការងារតាមផ្នែកទាំងបីនេះត្រូវបានសហការដឹកនាំដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធ និងក្រុមការងារកម្មវិធី ACCESS 2។ សមាសភាពអ្នកចូលរួមនៃក្រុមការងារផ្នែកទំាងបីនេះ នឹងជួបប្រជុំ៦ខែម្តង។

គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត (PCCs)

PCCs ត្រូវបានបង្កើតនៅខេត្តគោលដៅរបស់ ACCESS 2 នឹងត្រូវជួបប្រជុំជារៀងរាល់៦ខែម្តង ដើម្បីវាយតម្លៃនូវវឌ្ឍនភាព និងហានិភ័យនៃកម្មវិធី ក៏ដូចជាធានាបាននូវភាពស្របគ្នាជាមួយនឹងអាទិភាពរបស់ខេត្តនីមួយៗ។ PCCs នឹងត្រូវបានដឹកនាំដោយអភិបាលរងខេត្ត និងប្រធានកម្មវិធី ACCESS 2 ព្រមទាំងមានសមាសភាពតំណាងមកពី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត (PoSVY) មន្ទីរកិច្ចការនារីខេត្ត (PDoWA) ក្រុមប្រឹក្សាសកម្មភាពខេត្ត (P-DAC) ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អង្គការតំណាងជនមានពិការភាព (OPD) ដែលត្រូវបានជ្រើសរើស អង្គការតំណាងស្រ្តីដែលត្រូវបានជ្រើសរើស និងប្រធានកម្មវិធី ACCESS 2។ តំណាងពាក់ព័ន្ធផ្សេងទៀត ដែលមកពីនាយកដ្ឋាន ឬស្ថាប័ន នឹងត្រូវអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ PCCs អាស្រ័យទៅលើប្រធានបទនៃកិច្ចពិភាក្សា។

ដ្យាក្រាម ១៖ ការរៀបចំអភិបាលកិច្ចនៃកម្មវិធី ACCESS 2