កម្មវិធី ACCESS 2 គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលអូស្ត្រាលីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី (DFAT) ។ ការគ្រប់គ្រង និងការអនុវត្តន៍កម្មវិធី គឺត្រូវបានដឹកនាំ និងចង្អុលបង្ហាញដោយក្រុមការងារ DFAT នៅប្រទេសកម្ពុជា និងយន្តការអភិបាលកិច្ចរបស់ ACCESS 2 ។
ក្រុមការងារនៃកម្មវិធី ACCESS 2 ភាគច្រើនជាជនជាតិខ្មែររួមជាមួយបុគ្គលិកមួយចំនួនតូចជាអ្នកជំនាញការបរទេស។សមាជិកក្រុមកាងារដែលបានជ្រើសរើសគឺសុទ្ធតែមានបទពិសោធន៍ និងជំនាញច្បាស់លាស់លើការងារពាក់ព័ន្ធផ្សេងៗ ដូចជា ការងារផ្នែកពិការភាព និងស្តារលទ្ធភាពពលកម្ម ផ្នែកលុបបំបាត់អំពើហិង្សាលើស្រ្តី និងការគ្រប់គ្រងមូលនិធិ។