Jul
12
2024
កក្កដា 12, 2024
Live Preview
សិក្ខាសាលា ស្តីពីការពង្រឹងប្រព័ន្ធនៃការបញ្ចូនរវាងមូលដ្ឋានសុខាភិបាល និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា នៅខេត្តព្រះស៊ីហនុ
ផ្នែក៖ ការស្តារលទ្ធភាពពលកម្ម
ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤
ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការសហការរៀបចំសិក្ខាសាលានៅខេត្តព្រះស៊ីហនុ
គោលបំណង៖
គោលបំណងចម្បងនៃពិធីនេះគឺ៖
- កំណត់បញ្ហាប្រឈម និងឱកាសបច្ចុប្បន្ន និងអនាគត ដើម្បីពង្រឹងកិច្ចសហការ និងការបញ្ជូនបន្ត រវាងមូលដ្ឋានសុខាភិបាល និង មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា
- បង្កើតផែនការការងាររួមគ្នារវាង HCF និងPRC ក្នុងគោលបំណងពង្រឹងគុណភាពនិរន្តរភាពនិងការទទួលបានកាន់តែប្រសើរឡើងសម្រាប់ប្រជាជនក្នុងការទទួលបានសេវាស្តារលទ្ធភាពពលកម្ម
អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញភ្ញៀវកិត្តិយសមកពីតំណាង៖
- អជ្ញាធរខេត្ត រួមមាន៖ អភិបាលរងខេត្តព្រះស៊ីហនុ តំណាងមន្ទីរសុខាភិបាល មូលដ្ឋានសុខាភិបាល មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសាខាមូលនិធិជនពិការ
- តំណាងអ្នកប្រើប្រាស់សេវា
- ដៃគូយុទ្ធសាស្រ្តអនុវត្តន៍កម្មវិធី-អង្គការ Exceed Worldwide
- និងតំណាងកម្មវិធី ACCESS 2
សហការរៀបចំសិក្ខាសាលាដោយ៖ ក្រុមការងារ
- កម្មវិធីACCESS 2
- អង្គការ Exceed Worldwide និងអ្នកពាក់ព័ន្ធនៅក្នុងខេត្តព្រះសីហនុផងដែរដែលធ្វើការពាក់ព័ន្ធនឹងសេវាសុខភាព និងស្តារលទ្ធភាពពលកម្ម
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ប្រមាណ២៥ ទៅ៣០នាក់