សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការត្រួតពិនិត្យ វាយតម្លៃ និងរៀនសូត្រ សម្រាប់ដៃគូអនុវត្តជាយុទ្ធសាស្រ្ត កម្មវិធី ACCESS 2
ទីតាំង៖ សណ្ឋាគារ Sun & Moon ទីក្រុងភ្នំពេញ
ដឹកនាំកិច្ចព្រឹត្តិការដោយ៖ កម្មវិធី ACCESS 2
ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖ ក្រុមការងារផ្នែកត្រួតពិនិត្យ វាយតម្លៃ និងរៀនសូត្រ របស់កម្មវិធី ACCESS 2 នឹងផ្តល់វគ្គបណ្តុះបណ្តាល ដល់ដៃគូអនុវត្តជាយុទ្ធសាស្រ្ត ស្តីពី ការរំពឹងទុកសម្រាប់ការរាយការណ៍ ដោយប្រើប្រាស់ប្រព័ន្ធព័ត៌គ្រប់គ្រងព័ត៌មាន ដែលស្គាល់ថា Amelia។
គោលបំណង៖ សិក្ខាសាលាបណ្តុះបណ្តាល រួមទាំងវគ្គបង្វឹកនេះ នឹងផ្តល់នូវគោលបំណងបីសំខាន់ៗ៖
១. ឱ្យអ្នកចូលរួម ស្គាល់នូវទិដ្ឋភាពរួមនៃផែនការការត្រួតពិនិត្យ វាយតម្លៃ និងរៀនសូត្ររបស់កម្មវិធី ACCESS 2 រួមទាំង ទ្រឹស្តីនៃការផ្លាស់ប្តូរ លទ្ធផល សូចនករ និងឧបករណ៍ ឬវិធីសាស្រ្តសំខាន់ៗ
២. តម្រង់ទិសអ្នកចូលរួមស្តីពីប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS-Amelia) ជាមួយនឹងលំហាត់អនុវត្តផ្ទាល់
៣. បង្វឹកអ្នកចូលរួម ដែលជាតំណាងមកពីដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដើម្បីបញ្ចូលនូវទិន្ន័យរបាយការណ៍នៅក្នុង Amelia
អ្នកចូលរួម៖ ព្រឹត្តិការនេះនឹងមានការចូលរួមតំណាងមកពី៖
- ដៃគូអនុវត្តជាយុទ្ធសាស្រ្ត
- ក្រុមការងារកម្មវិធី ACCESS 2
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ប្រមាណ៣៥នាក់
សូមចូលរួមជាមួយយើង សម្រាប់ឱកាសសិក្សាដ៏មានអត្ថន័យ ដើម្បីទទួលបានចំណេះដឹងបន្ថែមអំពីការរក្សាទុក និងការប្រមូលទិន្នន័យ នៃសកម្មភាព លទ្ធផល និងសូចនករ សម្រាប់ការតាមដានពីវឌ្ឍនភាពរបស់កម្មវិធី៕