Mar 28 2025
មីនា 28, 2025

វគ្គបណ្តុះបណ្តាលស្តីពី «សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម»

ថ្ងៃទី២៧ ដល់២៨ ខែមីនា ឆ្នាំ២០២៥

ទីតាំង៖ នៅខេត្តកំពត

ដឹកនាំកិច្ចវគ្គបណ្តុះបណ្តាលដោយ៖ ACCESS 2

គាំទ្រវគ្គបណ្តុះបណ្តាលដោយ៖ រដ្ឋាភិបាលអូស្រ្តាលី

សេចក្តីប្រកាសពីកិច្ចប្រជុំ

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសពី វគ្គបណ្តុះបណ្តាលស្តីពីសមភាពយេនឌ័រ បរិយាបន្នពិការភាព​ និងសង្គម (GEDSI) ទៅដល់ក្រុមការងារបច្ចេកទេសក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី ដើម្បីបង្កើននូវចំណេះដឹងផ្នែក GEDSI នៅក្នុងបញ្ចូល GEDSI ទៅក្នុងការអនុវត្តន៍សកម្មភាពនានា។

ទិដ្ឋភាពរួមនៃសិក្ខាសាលា

គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះគឺ៖

  • បង្កើនការយល់ដឹងអំពីទស្សនទាន GEDSI និងរបៀបអនុវត្តទស្សនទានទាំងនេះ​ក្នុងសេវាពាក់ព័ន្ធនឹង​អំពើហិង្សាទាក់ទង​នឹងយេនឌ័រ និងពិការភាព
  • បង្កើនការយល់ដឹង និងសមត្ថភាពក្នុងការអនុវត្ត GEDSI នៅក្នុងសកម្មភាពនានា តាមរយៈការវិភាគ GEDSI ការអនុវត្តវិធីសាស្ត្រមិនបង្កគ្រោះថ្នាក់ និងការតាមដានលទ្ធផល GEDSI
  • បង្កើតផែនការសកម្មភាពដើម្បីដាក់បញ្ចូល GEDSI ឱ្យបានកាន់តែប្រសើរទៅ​ក្នុងការងាររបស់យើង។

អ្នកចូលរួម៖

ព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធចំនួនប្រមាណជា២៥នាក់ រួមមាន៖

  • ក្រុមការងារបច្ចេកទេសក្រសួងកិច្ចការនារី
  • ក្រុមការងារបច្ចេកទេសក្រសួងមហាផ្ទៃ
  • និងក្រុមការងារកម្មវិធី ACCESS 2

យើងរំពឹងថានឹងមានការផ្លាស់ប្តូរនូវមតិយោបល់ និងមតិត្រឡប់យ៉ាងក្លៀវក្លាពីអ្នកចូលរួម។