Jul
13
2025
កក្កដា 13, 2025
កិច្ចប្រជុំលើកទី៣ គណៈកម្មការសម្របសម្រួល ខេត្តសៀមរាប
ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥
ទីតាំង៖ សាលាខេត្តសៀមរាប
ដឹកនាំកិច្ចប្រជុំដោយ៖ ក្រុមការងារ ACCESS 2
ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖
ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការសម្របសម្រួល(PCC) ជាមួយដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងជនបង្គោលរបស់ ACCESS 2 នៅថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប។
គោលបំណង៖
- បទបង្ហាញសេចក្តីសង្ខេបស្តីពីសមិទ្ធផលសំខាន់ៗដែលដៃគូជាយុទ្ធសាស្ត្រនៃកម្មវិធី ACCESS 2បានទទួល រយៈពេល១ឆ្នាំកន្លងមក។
- បទបង្ហាញអំពីផែនការរួមនៃសកម្មភាពប្រចាំឆ្នាំ ខែកក្តដា២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ ក្នុងខេត្តរតនគីរី
- អនុម័តផែនការរួមនៃសកម្មភាពប្រចាំឆ្នាំ ខែកក្តដា២០២៥ ដល់ ខែមិថុនា ឆ្នាំ២០២៦
- កំណត់ចំណុចសក្តានុពលនៃការសហការគ្នារវាងវិស័យពាក់ព័ន្ធនៅក្នុងត្រីមាសខាងមុខ
- ជំហានបន្ត
អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជាតំណាងមកពី៖
- ជនបង្គោល ដែលជាមន្រ្តីរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ
- ដៃគូអនុវត្តជាយុទ្ធសាស្រ្ត មានដូចជា៖ អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) អង្គការ CARE មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន/ការិយាយល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី (UNFPA/UN Women) អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (CWCC) អង្គការ UNICEF និង អង្គការជនពិការកម្ពុជា (CDPO)
- អង្គការតំណាងជនមានពិការភាព (OPDs)
- ក្រុមការងារស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ប្រមាណ៣០នាក់
យើងរង់ចាំនូវការពិភាក្សាដ៏មានផ្លែផ្កា និងការរួមចំណែកដ៏មានអត្ថន័យពីអ្នកចូលរួម