Jul 19 2025
កក្កដា 19, 2025

កិច្ចប្រជុំលើកទី៣ គណៈកម្មការសម្របសម្រួល ខេត្តកំពង់ស្ពឺ

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥

ទីតាំង៖ សាលាខេត្តកំពង់ស្ពឺ

ដឹកនាំកិច្ចប្រជុំដោយ៖ ក្រុមការងារ ACCESS 2

ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការសម្របសម្រួល(PCC) ជាមួយដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងជនបង្គោលរបស់ ACCESS 2 នៅថ្នាក់ក្រោមជាតិ​ នៅខេត្តកំពង់ស្ពឺ។

គោលបំណង៖

  • បទបង្ហាញសេចក្តីសង្ខេបស្តីពីសមិទ្ធផលសំខាន់ៗដែលដៃគូជាយុទ្ធសាស្ត្រនៃកម្មវិធី ACCESS 2 បានទទួល​ រយៈពេល១ឆ្នាំកន្លងមក។
  • បទបង្ហាញអំពីផែនការរួមនៃសកម្មភាពប្រចាំឆ្នាំ​ ខែកក្តដា២០២៥ ដល់ ខែមិថុនា ឆ្នាំ២០២៦ ក្នុងខេត្តកំពង់ស្ពឺ
  • អនុម័តផែនការរួមនៃសកម្មភាពប្រចាំឆ្នាំ​ ខែកក្តដា២០២៥ ដល់ ខែមិថុនា ឆ្នាំ២០២៦
  • កំណត់ចំណុចសក្តានុពលនៃការសហការគ្នារវាងវិស័យពាក់ព័ន្ធនៅក្នុងត្រីមាសខាងមុខ
  • ជំហានបន្ត

អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជាតំណាងមកពី៖

  • ជនបង្គោល ដែលជាមន្រ្តីរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ
  • ដៃគូអនុវត្តជាយុទ្ធសាស្រ្ត មានដូចជា៖ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន/ការិយាយល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី (UNFPA/UN Women) អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (CWCC) អង្គការ UNICEF អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfID) គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកម្ពុជា(ICRC) និង អង្គការ​ OIC កម្ពុជា
  • អង្គការតំណាងជនមានពិការភាព (OPDs)
  • តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និង ក្រុមការងារកម្មវិធី ACCESS 2

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក ​​ប្រមាណ៣០នាក់