កិច្ចប្រជុំលើកទី៣ ក្រុមការងារផ្នែកបរិយាបន្នពិការភាព
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥
ទីតាំង៖ សណ្ឋាគារហីម៉ាវ៉ារី រាជធានីភ្នំពេញ
សហដឹកនាំកិច្ចប្រជុំដោយ៖
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY )
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC-SG)
ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖
ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំលើកទី៣ ក្រុមការងារផ្នែកបរិយាបន្នពិការភាព ជាមួយរាជរដ្ឋាភិបាលនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកបរិយាបន្នពិការភាពរបស់កម្មវិធី ACCESS 2។
គោលបំណង៖ គោលបំណងចម្បងនៃពិធីនេះគឺ
១. ដើម្បីបង្ហាញពីវឌ្ឍនភាពចម្បង រួមទាំងមេរៀនសំខាន់ៗដែលបានរៀនសូត្រ និងបញ្ហាប្រឈមនៃសកម្មភាពក្រុមការងារផ្នែកបរិយាបន្នពិការភាពក្នុងឆ្នាំទី២ (ខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៥)
២. ដើម្បីបង្ហាញអាទិភាពសំខាន់ៗ រួមទាំងសូចនករសំខាន់ៗនៃផែនការសកម្មភាពឆ្នាំទី៣ (ខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦)។
៣. ដើម្បីចែករំលែកព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខ រួមមាន ទិវាជនមានពិការភាពអន្តរជាតិលើកទី៤៣ និងទិវាជនមានពិការភាពជាតិលើកទី២៧។
៤. ដើម្បីរៀបចំកិច្ចប្រជុំលើកទី២នៃគណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 (ASC) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជា៖
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម (GS-NSPC)
- ដៃគូអនុវត្តជាយុទ្ធសាស្រ្ត រួមមាន៖ អង្គការជនពិការកម្ពុជា(CDPO) អង្គការ CARE អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfID) និង UNICEF។
- មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា / ក្រុមប្រឹសកម្មភាពខេត្ត
- តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ប្រមាណ៣០នាក់
យើងរំពឹងថានឹងមានការផ្លាស់ប្តូរនូវមតិយោបល់ និងមតិត្រឡប់យ៉ាងក្លៀវក្លាពីអ្នកចូលរួម