Jan 09 2025
មករា 9, 2025

កិច្ចប្រជុំលើកទី២ គណៈកម្មកាសម្របសម្រួល ខេត្តកំពង់ស្ពឺ

ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥

ទីតាំង៖ សាលាខេត្តកំពង់ស្ពឺ

ដឹកនាំកិច្ចប្រជុំដោយ៖ ក្រុមការងារ ACCESS 2

ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំលើកទី២ របស់គណៈកម្មកាសម្របសម្រួល(PCC) ជាមួយដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងជនបង្គោលរបស់ ACCESS 2 នៅថ្នាក់ក្រោមជាតិ​ នៅខេត្តកំពង់ស្ពឺ។

គោលបំណង៖

  • ផ្សព្វផ្សាយនូវព័ត៌មានបច្ចុប្បន្នភាព ស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលថ្នាក់ខេត្ត និងតួនាទីភារកិច្ចរបស់សមាជិក។​
  • តាមដានវឌ្ឍនភាព និងការអនុវត្តផែនការការងាររបស់ខេត្តក្នុងរយៈពេល៦ខែចុងក្រោយបន្ទាប់ពីកិច្ចប្រជុំលើកទី១
  • ប្រមូលធាតុចូលពាក់ព័ន្ធនិងផ្នែកអំពើហឹង្សាដែលទាក់ទងនិងយេនឌ័រ (GBV) ផ្នែកបរិយាបន្នពិការភាព និងស្តារលទ្ធភាពពលកម្មកាយសម្បទា ពីសមាជិកPCC ដើម្បីពង្រឹងការអនុវត្តផែនការ។
  • តម្រង់ទិស និងជម្រុញការអនុវត្តផែនការកម្មវិធីសហប្រតិបត្តិការឱ្យចំគោលដៅពីសហប្រធាន ដើម្បីធានាការសម្រេចនូវសូចនាករនៃផែនការរបស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ខេត្ត (PCC)តាមកាលបរិច្ឆេទកំណត់។

អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជាតំណាងមកពី៖

  • ជនបង្គោលរបស់ ACCESS 2 នៅថ្នាក់ក្រោមជាតិ
  • ដៃគូអនុវត្តជាយុទ្ធសាស្រ្ត មានដូចជា៖ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន/ការិយាយល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី (UNFPA/UN Women) អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (CWCC) អង្គការ UNICEF អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfID) គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកម្ពុជា(ICRC) និង អង្គការ​ OIC កម្ពុជា
  • អង្គការតំណាងជនមានពិការភាព (OPDs)
  • ក្រុមការងារកម្មវិធី ACCESS 2

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក ​​ប្រមាណ៣០នាក់

យើងរង់ចាំនូវការពិភាក្សាដ៏មានផ្លែផ្កា និងការរួមចំណែកដ៏មានអត្ថន័យពីអ្នកចូលរួម