Dec
04
2024
ធ្នូ 4, 2024
កិច្ចប្រជុំលើកទី២ គណៈកម្មកាសម្របសម្រួល ខេត្តកំពង់ចាម
ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤
ទីតាំង៖ ខេត្តកំពង់ចាម
រៀបចំកម្មវិធីដោយ៖ កម្មវិធី ACCESS 2
ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖
ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំលើកទី២ របស់គណៈកម្មកាសម្របសម្រួល ជាមួយដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងជនបង្គោលរបស់ ACCESS 2 នៅថ្នាក់ក្រោមជាតិ នៅខេត្តកំពង់ចាម។
គោលបំណង៖
- អនុម័តផែនការការងារប្រចាំឆ្នាំរបស់ គណៈកម្មកាសម្របសម្រួល និងរបាយការណ៍បូកសរុបសមិទ្ធផលប្រចាំឆ្នាំ និងរាយការណ៍ជូន គណៈកម្មការប្រឹក្សាភិបាល (ASC) ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ASC
- តាមដានវឌ្ឍនភាព និងការអនុវត្តផែនការការងាររបស់ខេត្ត
- និងសម្របសម្រួលការងាររបស់ដៃគូអនុវត្តជាយុទ្ធសាស្រ្ត
អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជាតំណាងមកពី៖
- ដៃគូអនុវត្តជាយុទ្ធសាស្រ្ត មានដូចជា៖ អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (CWCC) មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន/ការិយាយល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី (UNFPA/UN Women) អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfID) អង្គការ UNICEF និងអង្គការ HI
- ជនបង្គោលរបស់ ACCESS 2 នៅថ្នាក់ក្រោមជាតិ
- តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ប្រមាណ៣០នាក់
យើងរង់ចាំនូវការពិភាក្សាដ៏មានផ្លែផ្កា និងស្វែងយល់បន្ថែមពីធាតុចូលដ៏មានតម្លៃពីអ្នកចូលរួម។