កិច្ខប្រជុំលើកទី២នៃគណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 (ASC)
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥
ទីតាំង៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ
រៀបចំកិច្ចប្រជុំដោយ៖ ក្រុមការងារ ACCESS 2
ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖
ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ខប្រជុំលើកទី២នៃគណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 ជាមួយសមាជិក ASC និងសមភាគីពាក់ព័ន្ធសំខាន់ៗក្នុងជួររដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងវិស័យអំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម។ ព្រឹត្តិការនេះនឹងផ្តល់ជាវេទិកាមួយ ដើម្បីចែករំលែកនូវវឌ្ឍនភាព ពិនិត្យមើលបញ្ហាប្រឈម និងកំណត់អាទិភាពរួមសម្រាប់ឆ្នាំខាងមុខ។
គោលបំណង៖
- គូសបញ្ជាក់ពីសមិទ្ធផលរបស់ ACCESS 2 ៖ ចែករំលែកនូវលទ្ធផល និងវឌ្ឍនភាពដែលសម្រេចបានរបស់ ACCESS 2 ក្នុងឆ្នាំទី២។
- ឆ្លុះបញ្ចាំងនូវមេរៀនដកពិសោធ៖ ពិនិត្យមើលមេរៀនដកបទពិសោធន៍ ហានិភ័យ និងបញ្ហាសំខាន់ៗ ផ្តល់ការយល់ព្រមលើវិធានការកាត់បន្ថយសមស្របណាមួយ។
- អនុម័តផែនការការងារប្រចាំឆ្នាំសម្រាប់៖ សម្របសម្រួលដល់ការអនុម័តផែនការប្រចាំឆ្នាំ ឆ្នាំទី៣ ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦។
អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជាតំណាងមកពី៖
- សហប្រធាន៖ តំណាងមកពីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និង ក្រសួងកិច្ចការនារី
- ក្រសួងពាក់ព័ន្ធ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងមហាផ្ទៃ និងគណៈកម្មការជាតិសម្រាប់លេខាធិការដ្ឋាន អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- តំណាងដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2 ៖ ដែលជាក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ផ្នែកពិការភាព និងផ្នែកការស្តារលទ្ធភាពពលកម្ម
- ភាពជាអ្នកដឹកនាំនៅថ្នាក់ខេត្ត៖ ប្រធានគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត មកពីខេត្តចំនួនបួន
- ក្រុមការងារកម្មវិធី៖ តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ អ្នកចូលរួមប្រមាណ៤០នាក់ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ពីរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងអង្គការដែលជាដៃគូអនុវត្តកម្មវិធី។
ចុងបញ្ចប់កិច្ចប្រជុំ
យើងទន្ទឹងរង់ចាំកិច្ចពិភាក្សាក្នុងន័យស្ថាបនា និងការចូលរួមចំណែកដ៏មានតម្លៃពីអ្នកចូលរួមទាំងអស់ ដោយយើងបន្តជំរុញរបៀបវារះនៃកិច្ចប្រជុំឱ្យបន្តទៅមុខកាន់តែរលូន៕