Sep 10 2024
September 10, 2024

សិក្ខាសាលាតម្រង់ទិសសម្រាប់ការគ្រប់គ្រងករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ផ្នែក៖ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ

នាថ្ងៃទី១០ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៤

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសនូវព្រឹត្តិការខាងមុខ ស្តីពីសិក្ខាសាលាតម្រង់ទិសពីដៃគូអនុវត្តជាយុទ្ធសាស្រ្ត UNFPA  សម្រាប់ការគ្រប់គ្រងករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅខេត្តកំពង់ធំ។

គោលបំណង៖ សិក្ខាសាលានេះ មានគោលបំណង ផ្តល់ការតម្រង់ទិស​ និងបណ្តុះបណ្តាលដល់ការគ្រប់គ្រងករណីនាពេលអនាគត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធនៅក្នុងការផ្តល់ការគាំទ្រការគ្រប់គ្រងករណីផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីឱ្យយល់ដឹងកាន់តែច្បាស់នូវគោលគំនិតជាមូលដ្ឋាននូវការគ្រប់គ្រងករណី និងកំណត់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការសម្រាប់ការផ្តល់សេវាដល់ជនរងគ្រោះ។​

អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញភ្ញៀវកិត្តិយសមកពី​តំណាង៖

  • ក្រសួងពាក់ព័ន្ធ
  • រដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ (មានខេត្តសៀមរាប កំពង់ធំ កំពង់ស្ពឺ និងរតនគិរី)
  • ទីភ្នាក់ងារអន្តរជាតិ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល
  • ក្រុមការងារកម្មវិធី ACCESS 2

រៀបចំដោយ៖ UNFPA

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក ​​ប្រមាណ៦០នាក់