កិច្ចប្រជុំផ្តល់ការយល់ដឹង ស្តីពីការប្រើប្រាស់កម្មវិធី Microsoft 365 សម្រាប់ការគ្រប់គ្រងទិន្នន័យ
ទីតាំង៖ មន្ទីរកិច្ចការនារី ខេត្តកំពង់ចាម
រៀបចំដោយ៖ កម្មវិធីក្រុមការងារ ACCESS 2 និងមន្ទីរកិច្ចការនារី
ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖
ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសនូវរៀបចំកិច្ចប្រជុំជាមួយមន្ទីរកិច្ចការនារី នៅក្នុងការអភិវឌ្ឍន៍សមត្ថភាព ក្នុងការគ្រប់គ្រងទិន្នន័យ។
គោលបំណង៖
គោលបំណងចម្បងនៃកិច្ចប្រជុំនេះគឺ ដើម្បីផ្តល់ការយល់ដឹង ដល់មន្រ្តីមន្ទីរកិច្ចការនារី នៅក្នុងការគ្រប់គ្រងទិន្នន័យ ដោយប្រើប្រាស់Microsoft 365 ដើម្បីគាំទ្រដល់មន្រ្តីមន្ទីរកិច្ចការនារីខេត្ត ក្នុងការគ្រប់គ្រងទិន្នន័យ។
អ្នកចូលរួម៖ យើងមានមោទនភាព ក្នុងការផ្តល់ការយល់ដឹងនេះទៅដល់មន្រ្តីជំនាញមន្ទីរកិច្ចការនារី។
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ប្រមាណ១០នាក់
យើងរំពឹងថានឹងចែករំលែកនូវចំណេះដឹងក៏មានតម្លៃនេះដល់មន្រ្តីនៅមន្ទីរ ដើម្បីជាប្រយោជន៍ក្នុងការគ្រប់គ្រងទិន្នន័យផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕