ទិវាជាតិ និងអន្តរជាតិជនមានពិការភាព ឆ្នាំ២០២៤
ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤
ទីតាំង៖ ខេត្តកំពង់ចាម
ដឹកនាំកិច្ចប្រជុំដោយ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម
ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖ ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវីធី ACCESS 2 នឹងរៀបចំទិវាជាតិ និងអន្តរជាតិជនមានពិការភាព ឆ្នាំ២០២៤ ។
គោលបំណង៖ គឺដើម្បីអបអរសាទរទិវាជាតិលើកទី២៦ និងអន្តរជាតិជនមានពិការភាព លើកទី៤២ ដើម្បីជំរុញសកម្មភាពរួម និងលើកកម្ពស់ឱកាសស្មើគ្នា។
អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជា៖
- មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរពាក់ព័ន្ធ
- អង្គការដៃគូមិនមែនរដ្ឋាភិបាល
- តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ប្រមាណ១៥០នាក់
យើងរង់ចាំនូវការប្រារព្វពិធីដ៏មានតម្លៃ និងការចែករំលែកនូវកិច្ចប្រឹងប្រែងបន្ថែម ដើម្បីរួមចំណែកដល់ការលើកកម្ពស់បរិយាបន្នពិការភាព។