កិច្ចប្រជុំជាមួយដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដែលធ្វើការរលើផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ សម្រាប់ផែនការការងារនៅត្រីមាសទី២
ទីតាំង៖ មន្ទីរកិច្ចការនារី ខេត្តកំពង់ចាម
រៀបចំដោយ៖ មន្ទីរកិច្ចការនារី
ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖
ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសនូវរៀបចំកិច្ចប្រជុំដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដែលធ្វើការលើផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅខេត្តកំពង់ចាម ក្នុងការអភិវឌ្ឍន៍ផែនការការងារសម្រាប់ត្រីមាសទី២។
គោលបំណង៖
គោលបំណងចម្បងនៃកិច្ចប្រជុំនេះគឺ ដើម្បីអភិវឌ្ឍន៍ផែនការការងារត្រីមាសទី២ លើសកម្មភាពការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
អ្នកចូលរួម៖ យើងមានមោទនភាព ក្នុងការរៀបចំកិច្ចប្រជុំនេះដល់មន្រ្តីមន្ទីរកិច្ចការនារី និងដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ប្រមាណ១០នាក់
យើងរំពឹងថានឹងទទួលបានធាតុចូលពីអ្នកចូលរួម ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍន៍សកម្មភាពការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕