Jun 03 2025
មិថុនា 3, 2025

សិក្ខាសាលាស្តីពី ការរៀបចំផែនការរួមប្រចាំឆ្នាំ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ ផ្នែកបរិយាបន្នពិការភាព និងស្តារលទ្ធភាពពលកម្ម របស់កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី ២ (ACCESS 2)

ថ្ងៃទី៣ មិថុនា ឆ្នាំ២០២៥

ទីតាំង៖ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ

រៀបចំសិក្ខាសាលាដោយ៖ ACCESS 2

ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំសិក្ខាសាលាស្តីពី ការរៀបចំផែនការរួមប្រចាំឆ្នាំ សម្រាប់ក្រុមការងារផ្នែកបរិយាបន្នពិការភាព និងស្តារលទ្ធភាពពលកម្មរបស់ ACCESS 2។ សិក្ខាសាលានេះបានពាំនាំអ្នកជំនាញរបស់កម្មវិធី ACCESS 2 ដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកបរិយាបន្នពិការភាព និងស្តារលទ្ធភាពពលកម្ម ចូលរួមឆ្លុះបញ្ចាំង និងគាំទ្រដល់ការអភិវឌ្ឍន៍ផែនការរួមប្រចាំឆ្នាំ ដើម្បីឆ្លើយតបកាន់តែប្រសើរដល់អ្នកទទួលផល និងអនុលោមតាមអាទិភាពរបស់រាជរដ្ឋាភិបាល។  

គោលបំណង៖ គោលបំណងចម្បងនៃសិក្ខាសាលានេះគឺ

១. ដើម្បីឆ្លុះបញ្ចាំងពីការងាររបស់យើងដែលបានអនុវត្តកាលពីឆ្នាំមុន ខែកក្កដា ឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ២០២៥ ដើម្បីគាំទ្រដល់ការបង្កើតផែនការការងារប្រចាំឆ្នាំឆ្នាំទី៣ របស់យើង ខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបកាន់តែប្រសើរ ចំពោះអាទិភាពរបស់អ្នកទទួលផល និងស្របតាមអាទិភាពរបស់រដ្ឋាភិបាល។

២. ដើម្បីកំណត់ផ្នែកនៃភាពស៊ីសង្វាក់គ្នា សម្រាប់ផែនការការងារប្រចាំឆ្នាំទី៣ ដែលនឹងមកដល់ ហើយបានយល់ព្រមលើប្រធានបទសំខាន់ៗដែលត្រូវដោះស្រាយរួមគ្នា ។

៣. ដើម្បីចែករំលែកព័ត៌មាន/ធនធានពាក់ព័ន្ធដែលត្រូវបានបង្កើតឡើងក្រោមឆ្នាំទី២។

អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជា៖

  • ដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដែលជាជនបង្គោលទទួលបន្ទុកផ្នែកតាមដាន និងវាយតម្លៃ និងគ្រប់គ្រងគម្រោង
  • ក្រុមការ ACCESS 2​ ផ្នែកបរិយាបន្នពិការភាព និងស្តារលទ្ធភាពពលកម្ម អំពើហិង្សាទាក់ទងនឹងយេនឌ័រ ផ្នែកវិមជ្ឈការ និងផ្នែកតាមដាន និងវាយតម្លៃ
  • ជនបង្គោលផ្នែកកម្មវិធី ACCESS 2 របស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងជនបង្គោលកម្មវិធីពាក់ព័ន្ធផ្សេងទៀត

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក ​​ប្រមាណ៣០ ទៅ៤០នាក់

យើងរំពឹងថានឹងទទួលបានធាតុចូលនៅក្នុងសេចក្តីព្រាងផែនការរួម និងមតិត្រឡប់យ៉ាងក្លៀវក្លាពីអ្នកចូលរួម