ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្នែកព្យាបាលដោយចលនា នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
ថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៥
ទីតាំង៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
សហរៀបចំពិធីសម្ពោធដោយ៖ អង្គការ HI មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី ២ (ACCESS 2)
ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖
ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈ ACCESS 2 អង្គការHI មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្នែកព្យាបាលដោយចលនា នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម អគារនេះនឹងផ្តល់ជាប្រយោជន៍ដល់អ្នកមានការលំបាកប្រើប្រាស់មុខងាររាងកាយប្រចាំថ្ងៃ រួមទាំងជនមានពិការភាព ដើម្បីឱ្យពួកគាត់ចូលរួមពេញលេញក្នុងសកម្មភាពសង្គម។
គោលបំណង៖ គោលបំណងចម្បងនៃសិក្ខាសាលានេះគឺ
១. ម្ពោធជាផ្លូវការអគារព្យាបាលដោយចលនានៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
២. ដើម្បីលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការព្យាបាលដោយចលនា និងបញ្ជូនអ្នកដែលត្រូវការសេវាទាំងនេះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជា៖
- ប្រធានមន្ទីរសុខាភិបាល
- ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងបុគ្គលិកពាក់ព័ន្ធ
- ក្រុមការងារអង្គការ HI
- តំណាងមកពីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា
- តំណាងកម្មវិធី ACCESS 2 និងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ប្រមាណ១០០នាក់
យើងទន្ទឹងរង់ចាំគាំទ្រសេវាព្យាបាលដោយចលនាដល់អ្នកនៅខេត្តកំពង់ចាម រួមទាំងជនមានពិការភាព៕