Jul 16 2024
កក្កដា 16, 2024

កិច្ចប្រជុំលើកទី១ គណៈកម្មកាសម្របសម្រួលថ្នាក់ខេត្តកំពង់ស្ពឺ

ផ្នែក៖ កម្មវិធី ACCESS 2

ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំលើកទី១របស់គណៈកម្មកាសម្របសម្រួលថ្នាក់ខេត្ត នៅខេត្តកំពង់ស្ពឺ។

គោលបំណង៖

គោលបំណងចម្បងនៃពិធីនេះគឺ៖

  • បង្ហាញដល់សមាជិកពីសេចក្តីសង្ខេប ស្តីពីសមិទ្ធផលសំខាន់ៗរបស់កម្មវិធី ACCESS 2 នៅកំឡុងពេល​ (ខែកញ្ញា ឆ្នាំ២០២៣ ដល់ ខែមិថុនា ឆ្នាំ២០២៤)
  • បង្ហាញពីផែនការសកម្មភាពប្រចាំឆ្នាំទី២
  • កំណត់ចំណុចសក្តានុពលនៃការសហការគ្នារវាងវិស័យពាក់ព័ន្ធ នៅក្នុងត្រីមាសខាងមុខ

 

អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជា៖

  • ជនបង្គោលរបស់ ACCESS 2 នៅថ្នាក់ក្រោមជាតិ
  • ដៃគូអនុវត្តជាយុទ្ធសាស្រ្ត មានដូចជា៖ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន/ការិយាយល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី (UNFPA/UN Women) អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (CWCC) អង្គការ UNICEF អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfID) គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកម្ពុជា(ICRC) និង អង្គការ​ OIC កម្ពុជា
  • អង្គការតំណាងជនមានពិការភាព (OPDs)
  • តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និង ក្រុមការងារកម្មវិធី ACCESS 2

រៀបចំកម្មវិធីដោយ៖ កម្មវិធី ACCESS 2

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក ​​ប្រមាណ៣០នាក់

Live Preview