Jul 17 2025
កក្កដា 17, 2025

កិច្ចប្រជុំលើកទី១ គណៈកម្មការសម្របសម្រួល ខេត្តរតនៈគិរី

កិច្ចប្រជុំនាពេលខាងមុខ គណៈកម្មការសម្របសម្រួល របស់កម្មវិធី ACCESS 2

កម្មវិធី ACCESS 2 មានក្តីសោមនស្សរីករាយក្នុងការប្រកាសពីកិច្ចប្រជុំគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត ដែលនឹងកើតឡើងជាបន្តបន្ទាប់នាពេលខាងមុខ នៅទូទាំងខេត្តគោលដៅរបស់ ACCESS 2។ កិច្ចប្រជុំនេះ នឹងនាំដៃគូអនុវត្តជាយុទ្ធសាស្រ្ត អជ្ញាធរថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍ ដើម្បីពិនិត្យមើលពីវឌ្ឍនភាព ពង្រឹងការសម្របសម្រួល និងផែនការសម្រាប់ឆ្នាំខាងមុខ។

កិច្ចប្រជុំលើកទី១ គណៈកម្មការសម្របសម្រួល ខេត្តរតនៈគិរី

ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥

ទីតាំង៖ សាលាខេត្តរតនៈគិរី

ដឹកនាំកិច្ចប្រជុំដោយ៖ ក្រុមការងារ ACCESS 2

ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការសម្របសម្រួល(PCC) ជាមួយដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងជនបង្គោលរបស់ ACCESS 2 នៅថ្នាក់ក្រោមជាតិ​ នៅខេត្តរតនៈគិរី។

គោលបំណង៖

  • ប្រកាសព័ត៌មានអំពី អនុសារណៈនៃកិច្ចព្រព្រៀងស្តីពីការអនុវត្តគម្រោងកម្មវិធី ACCESS 2
  • សង្ខេបពីកម្មវិធី ACCESS 2
  • បទបង្ហាញសេចក្តីសង្ខេបស្តីពីសមិទ្ធផលសំខាន់ៗដែលដៃគូជាយុទ្ធសាស្ត្រនៃកម្មវិធី ACCESS 2បានទទួល​ រយៈពេល១ឆ្នាំកន្លងមក។
  • បទបង្ហាញអំពីផែនការរួមនៃសកម្មភាពប្រចាំឆ្នាំ​ ខែកក្តដា ឆ្នាំ២០២៥ ដល់ ខែមិថុនា ឆ្នំា២០២៦ ក្នុងខេត្តរតនគីរី
  • អនុម័តផែនការរួមនៃសកម្មភាពប្រចាំឆ្នាំ​ ខែកក្តដា២០២៥ ដល់ ខែមិថុនា ឆ្នាំ២០២៦
  • កំណត់ចំណុចសក្តានុពលនៃការសហការគ្នារវាងវិស័យពាក់ព័ន្ធនៅក្នុងត្រីមាសខាងមុខ
  • ជំហានបន្ត

 

អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជាតំណាងមកពី៖

  • ជនបង្គោល ដែលជាមន្រ្តីរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ
  • ដៃគូអនុវត្តជាយុទ្ធសាស្រ្ត មានដូចជា៖ អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) អង្គការ CARE អង្គការសមាគមខ្មែរលើ ខេត្តរតនគិរី អង្គការសកម្មភាពរបស់ប្រជាជនសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfID) អង្គការថែរក្សាភាសាជនជាតិដើមភាគតិច (CIPL) ខេត្តរតនគិរី អង្គការ UNICEF     
  • អង្គការតំណាងជនមានពិការភាព (OPDs)
  • ក្រុមការងារកម្មវិធី ACCESS 2

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក ​​ប្រមាណ៣០នាក់