Jul
30
2024
កក្កដា 30, 2024
Live Preview
កិច្ចប្រជុំក្រុមការងារផ្នែកបរិយាបន្នពិការភាពលើកទី១
ផ្នែក៖ បរិយាបន្នពិការភាព
ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤
ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកបរិយាបន្នពិការភាពលើកទី១ នៅសណ្ឋាគារភ្នំពេញ
គោលបំណង៖
គោលបំណងចម្បងនៃពិធីនេះគឺ៖
- ដើម្បីពិនិត្យមើល និងអនុម័ត លក្ខខណ្ឌប្រតិបត្តិការងារ (ToR) ក្រុមការងារផ្នែកបរិយបន្នពិការភាព
- ដើម្បីបង្ហាញពីសកម្មភាពសំខាន់ៗដែលត្រូវអនុវត្តក្នុងឆ្នាំទី២ (ខែកក្កដា ឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ២០២៥) វឌ្ឍនភាពសំខាន់ៗរហូតមកដល់បច្ចុប្បន្ន ព្រឹត្តិការណ៍សំខាន់ៗដែលនឹងត្រូវរៀបចំ។
- ដើម្បីកំណត់៖
ក. សកម្មភាពប្រទាក់ក្រឡា(បន្ស៊ីគ្នា) ក្នុងក្រុមការងារផ្នែកបរិយបន្នពិការភាព និងអន្តរវិស័យ។
ខ. ប្រធានបទសំខាន់ៗដែលត្រូវចងក្រងជាឯកសារ និងចែករំលែកនៅក្នុងកិច្ចប្រជុំនាពេលខាងមុខ។
- ដើម្បីចែករំលែកគោលនយោបាយ យុទ្ធសាស្ត្រ និងព័ត៌មានពាក់ព័ន្ធសំខាន់ៗ
សហប្រធានដឹកនាំកិច្ចប្រជុំ៖
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY )
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC-SG)
អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញភ្ញៀវកិត្តិយសមកពី៖
- ដៃគូអនុវត្តជាយុទ្ធសាស្រ្ត រួមមាន៖ អង្គការជនពិការកម្ពុជា(CDPO) អង្គការ CARE អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfiD) និង UNICEF។
- តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2
សហការរៀបចំកិច្ចប្រជុំដោយ៖ ក្រុមការងារ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ
- និងក្រុមការងារកម្មវិធី ACCESS 2
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ប្រមាណ២៥ ទៅ៣០នាក់