Feb 24 2025
កុម្ភៈ 24, 2025

សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ថ្ងៃទី២៤ ដល់២៥ ខែកុម្ភៈ ឆ្នាំ២០២៥

ទីតាំង៖ នៅខេត្តកំពត

ដឹកនាំកិច្ចប្រជុំដោយ៖ ក្រសួងកិច្ចការនារី

គាំទ្រកិច្ចប្រជុំ៖ ACCESS 2

សេចក្តីប្រកាសពីកិច្ចប្រជុំ

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសពី សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ​ ដែលនឹងធ្វើឡើងនៅខេត្តកំពត។ ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីសំណាក់មន្រ្តីរដ្ឋាភិបាលនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីចែករំលែកនូវសមិទ្ធផល និងមេរៀនសំខាន់ៗដែលរៀនសូត្របាន ក៏ដូចជាផែនការការងារទៅថ្ងៃខាងមុខ។

ទិដ្ឋភាពរួមនៃសិក្ខាសាលា

គោលបំណងចម្បងនៃសិក្ខាសាលានេះគឺ៖

  • ពិនិត្យមើលសមិទ្ធផលដែលទទួលបានពីក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ​
  • កំណត់មេរៀនដកបទពិសោធន៍សំខាន់ៗ ព្រមទាំងការអនុវត្តល្អៗ។
  • ពិភាក្សាពីផែនការសកម្មភាពបន្ត សម្រាប់ឆ្នាំខាងមុខ។

អ្នកចូលរួម៖

ព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធចំនួនប្រមាណជា៧៥នាក់ រួមមាន៖

  • ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី
  • ថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិ
  • ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ មកពីខេត្តចំនួន១២
  • ដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ
  • និងក្រុមការងារកម្មវិធី ACCESS 2

យើងរំពឹងថានឹងមានការផ្លាស់ប្តូរនូវមតិយោបល់ និងមតិត្រឡប់យ៉ាងក្លៀវក្លាពីអ្នកចូលរួម