Nov 26 2024
វិច្ឆិកា 26, 2024

ព្រឹត្តិការអម ពិភពលោកដែលគ្មានមីន នៃសន្និសិទលើកទី៥ ដើម្បីពិនិត្យឡើងវិញនូវប្រតិបត្តិការនៃអនុសញ្ញាប្រឆាំងមីនប្រឆាំងមនុស្ស

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤

ទីតាំង៖ ខេត្តសៀមរាប

ដឹកនាំកិច្ចព្រឹត្តិការដោយ៖ ស្ថានទូតអូស្រ្តាលីនៅកម្ពុជា និងកម្មវិធី ACCESS 2

ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖ ស្ថានទូតអូស្រ្តាលីនៅកម្ពុជា ក្នុងកិច្ចសហការជាមួយកម្មវិធី ACCESS 2 នឹងរៀបចំនូវព្រឹត្តិការអម ពិភពលោកដែលគ្មានមីន (សន្និសិទលើកទី៥ ដើម្បីពិនិត្យឡើងវិញនូវប្រតិបត្តិការនៃអនុសញ្ញាប្រឆាំងមីនប្រឆាំងមនុស្ស) ពង្រឹងការស្តារលទ្ធភាពពលកម្ម និងបរិយាបន្នពិការភាពនៅកម្ពុជា ដោយផ្តោតលើ ការពង្រឹងការស្តារលទ្ធភាពពលកម្ម និងបរិយាបន្នពិការភាព ដោយផ្តោតលើការអនុវត្តន៍ល្អៗរបស់កម្ពុជា។

គោលបំណង៖ ដើម្បីរំលេចនូវវិធីសាស្រ្តជោគជ័យផ្នែកបរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម ដោយមានបទបង្ហាញពីអ្នកជំនាញ និងអ្នកពាក់ព័ន្ធ។

អ្នកចូលរួម៖ ព្រឹត្តិការនេះនឹងមានការចូលរួមតំណាងមកពី៖

  • ក្រុមប្រឹក្សាជាតិគាំពារសង្គម
  • ដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់កម្មវិធី ACCESS 2
  • អ្នកផ្តល់សេវា
  • និងជនរងគ្រោះដោយសារមីន

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក ​​ប្រមាណ៤០នាក់

ចូលរួមជាមួយយើងសម្រាប់កិច្ចពិភាក្សាប្រកបដោយអត្ថន័យ ដើម្បីរួមចំណែកដល់ការលើកកម្ពស់បរិយាបន្នសង្គម និងសេដ្ឋកិច្ចសម្រាប់ជនមានពិការភាពនៅកម្ពុជា។