យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ឆ្នាំ២០២៤ វេទិកាកិច្ចពិភាក្សាក្រោមប្រធានបទ៖ វឌ្ឍនភាពរបស់កម្ពុជា និងបញ្ហាប្រឈម ក្នុងការទប់ស្កាត់អំពើហិង្សាលើស្រ្តី
ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤
ទីតាំង៖ CJCC ទីក្រុងភ្នំពេញ
ដឹកនាំវេទិកាពិភាក្សាដោយ៖ ស្ថានទូតអូស្រ្តាលីនៅកម្ពុជា និងក្រសួងកិច្ចការនារី
ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖ ជាផ្នែកមួយនៃយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ស្ថានទូតអូស្រ្តាលី ក្នុងកិច្ចសហការជាមួយក្រសួងកិច្ចការនារី មានមោទនភាពក្នុងការដឹកនាំវេទិកាពិភាក្សា ដើម្បីប្រារព្ធយុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្រោមប្រធានបទ៖ វឌ្ឍនភាពរបស់កម្ពុជា និងបញ្ហាប្រឈម ក្នុងការទប់ស្កាត់អំពើហិង្សាលើស្រ្តី។
វេទិកានេះ នឹងបង្ហាញពីសមិទ្ធផលរបស់កម្ពុជា ក្នុងការជួយដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ចាប់តាំងពីសេចក្តីប្រកាសទីក្រុងប៉េកាំង ដែលត្រូវបានគាំទ្រដោយប្រទេសអូស្រ្តាលី និងដៃគូអន្តរជាតិផ្សេងៗ។ កិច្ចពិភាក្សានេះ ក៏នឹងលើកឡើងពីបញ្ហាប្រឈម និងឱកាស ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការធានាបាននូវអនាគតដ៏មានសុវត្ថិភាព សម្រាប់ស្រ្តី និងក្មេងស្រីនៅកម្ពុជា។
គោលបំណង៖ វេទិកាពិភាក្សាមានគោលបំណង
- បង្ហាញពីវឌ្ឍនភាពសំខាន់ៗរបស់កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈកិច្ចប្រឹងប្រែងរួមគ្នា
- កំណត់បញ្ហាប្រឈមដែលសម្រេចបានលើផ្នែកសមភាពយេនឌ័រ
- លើកទឹកចិត្តឱ្យមានកិច្ចសន្ទនា និងសកម្មភាពក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីលុបបំបាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។
អ្នកចូលរួម៖ ព្រឹត្តិការនេះនឹងមានការចូលរួមតំណាងមកពី៖
- តំណាងមកពីក្រសួងកិច្ចការនារី
- ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា
- ក្រុមការងារកម្មវិធី ACCESS 2
- តំណាងប្រចាំប្រទេសរបស់មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំកម្ពុជា UNFPA Cambodia
- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- និងទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀត។
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ប្រមាណ២២០នាក់ រួមទាំងមន្រ្តីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ស្ថាប័នអប់រំ និងសាធារណៈជន។
ហេតុអ្វីត្រូវចូលរួម?
សូមចូលរួមជាមួយយើង សម្រាប់ការពិភាក្សាប្រកបដោយអត្ថន័យនេះ ដើម្បីអបអរពីវឌ្ឃនភាព ឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងជំរុញការពិភាក្សាប្រកបដោយអត្ថន័យ និងភាពជាដៃគូ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។ រួមគ្នា យើងអាចបង្កើតអនាគតមួយដែលគ្មានអំពើហិង្សា។