Aug 29 2024
សីហា 29, 2024

ពិធីសម្ពោធទីលានបាល់បោះរទេះរុញបុរស និងនារី នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង

ផ្នែក៖ ការស្តារលទ្ធភាពពលកម្ម

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសនូវព្រឹត្តិការខាងមុខ ពីដៃគូអនុវត្តជាយុទ្ធសាស្រ្ត ស្តីពីពិធីសម្ពោធទីលានបាល់បោះរទេះរុញបុរស និងនារី នៅខេត្តបាត់ដំបង

គោលបំណង៖

គោលបំណងចម្បងនៃពិធីនេះគឺ ដើម្បីលើកកម្ពស់បរិយាបន្នសង្គមសម្រាប់ជនមានពិការភាព។

អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញភ្ញៀវកិត្តិយសមកពី​តំណាង៖

  • ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ ក្រសួងអប់រំយុវជន​ និងកីឡា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា
  • គណៈអភិបាលខេត្តបាត់ដំបង
  • អគ្គរាជទូតជប៉ុន
  • តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា/ ACCESS 2
  • អង្គការមិនមែនរដ្ឋាភិបាលទាំងនៅភ្នំពេញ និងបាត់ដំបង ដែលធ្វើការក្នុងផ្នែកពិការភាព​ អត្តពលិកកីឡាបាល់បោះរទេះរុញ មូលនិធិជនពិការ និងក្រុមការងារគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកម្ពុជា​(ICRC)

រៀបចំពិធីសម្ពោធដោយ៖ សហព័ន្ធកីឡាបាល់បោះរទេះរុញកម្ពុជា ដោយមានការគាំទ្រពី ICRC

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក ​​ប្រមាណ១០០នាក់