Jul 12 2024
កក្កដា 12, 2024

សិក្ខាសាលា ស្តីពីការពង្រឹងប្រព័ន្ធនៃការបញ្ចូនរវាងមូលដ្ឋានសុខាភិបាល (HCF) និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា (PRC) នៅខេត្តព្រះស៊ីហនុ

ផ្នែក៖ ការស្តារលទ្ធភាពពលកម្ម

ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការសហការរៀបចំសិក្ខាសាលានៅខេត្តព្រះស៊ីហនុ

គោលបំណង៖

គោលបំណងចម្បងនៃពិធីនេះគឺ៖

  • កំណត់បញ្ហាប្រឈម និងឱកាសបច្ចុប្បន្ន និងអនាគត ដើម្បីពង្រឹងកិច្ចសហការ និងការបញ្ជូនបន្ត រវាងមូលដ្ឋានសុខាភិបាល និង មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា
  • បង្កើតផែនការការងាររួមគ្នារវាង HCF និងPRC ក្នុងគោលបំណងពង្រឹងគុណភាពនិរន្តរភាពនិងការទទួលបានកាន់តែប្រសើរឡើងសម្រាប់ប្រជាជនក្នុងការទទួលបានសេវាស្តារលទ្ធភាពពលកម្ម

 

អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញភ្ញៀវកិត្តិយសមកពី​តំណាង៖

  • អជ្ញាធរខេត្ត រួមមាន៖ អភិបាលរងខេត្តព្រះស៊ីហនុ តំណាងមន្ទីរសុខាភិបាល មូលដ្ឋានសុខាភិបាល មន្ទីរ​សង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា និង​សាខា​មូលនិធិជនពិការ
  • តំណាងអ្នកប្រើប្រាស់សេវា
  • ដៃគូយុទ្ធសាស្រ្តអនុវត្តន៍កម្មវិធី-អង្គការ Exceed Worldwide 
  • និងតំណាងកម្មវិធី ACCESS 2

សហការរៀបចំសិក្ខាសាលាដោយ៖ ក្រុមការងារ

  • កម្មវិធីACCESS 2
  • អង្គការ Exceed Worldwide និងអ្នកពាក់ព័ន្ធនៅក្នុងខេត្តព្រះសីហនុផងដែរដែលធ្វើការពាក់ព័ន្ធនឹងសេវាសុខភាព និងស្តារលទ្ធភាពពលកម្ម

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក ​​ប្រមាណ២៥ ទៅ៣០នាក់

Live Preview