ពិធីសម្ពោធដាក់ឱ្យដំណើរការ កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ហៅកាត់ថា ACCESS)

ពិធីសម្ពោធដាក់ឱ្យដំណើរការ កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ហៅកាត់ថា ACCESS) នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩។ ឯកឧត្តមបណ្ឌិត វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង ឯកឧត្ដម រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងអញ្ជើញ ចូមរួមជាគណធិបតីកិត្តិយសក្នុងពិធីនេះ។

ពិធីនេះក៏ជាឱកាសសម្រាប់អ្នកចូលរួមដើម្បីស្វែងយល់ពី គោលបំណងរួម និងគោលដៅរបស់កម្មវិធី ACCESS។ នាឱកាសនោះ យើងនឹងប្រកាសផ្សព្វផ្សាយ អំពីឯកសារសម្តែងចំណាប់អារម្មណ៍លើគម្រោងស្នើសុំជំនួយហិរញ្ញវត្ថុ។