Jul
29
2020
កក្កដា 29, 2020
Live Preview
កិច្ចប្រជុំផែនការសកម្មភាពឆ្នាំទី៣រវាងក្រសួងកិច្ចការនារី(MOWA) និងកម្មវិធី ACCESS លើផ្នែកការងារអំពើហិង្សាទាក់ទងនឹងយេនឌ័រ
ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ
គោលបំណង៖
- បង្ហាញពីយុទ្ធសាស្រ្តរបស់ការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ផ្នែកយេនឌ័រ (GBV) ឆ្នាំទី៣
- ពិនិត្យឡើងវិញនូវសេចក្តីព្រាងផែនការសកម្មភាពឆ្នាំទី៣ របស់ MOWA និង ACCESS និងបញ្ចប់ផែនការទាំងនោះរួមទាំងការរួមចំណែកថវិកា ការទទួលខុសត្រូវតាមផ្នែកនីមួយៗ (អំពើហិង្សាទាក់ទងនឹងយេនឌ័រ ផ្នែកយេនឌ័រ និងបរិយាបន្នពិការភាពនៅក្នុងការងារGBV)
- ពិភាក្សា និងយល់ព្រមលើជំហ៊ានបន្ទាប់
អ្នកចូលរួម៖
- ក្រសួងកិច្ចការនារី (នាយកដ្ឋានការពារផ្លូវច្បាប់ នាយកដ្ឋានសមភាពយេនឌ័រ ក្រុមការងាររបស់ក្រុមប្រឹក្សាសកម្មភាពជនពិកានៅក្រសួងកិច្ចការនារី)
- តំណាង DFAT និងក្រុមការងារកម្មវិធីACCESS (ផ្នែកពិការភាព គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង GBV)
សម្របសម្រួលដោយ៖ ក្រសួងកិច្ចការនារីនិងក្រុមការងារកម្មវិធីACCESS
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ១៥នាក់