Author - Pivoine Beang

ការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី៖ ACCESS 2 អបអរសាទរថ្ងៃអន្តរជាតិនារី ឆ្នាំ២០២៦

ACCESS 2 បានអបអរសាទរថ្ងៃអន្តរជាតិនារី ឆ្នាំ២០២៦ តាមរយៈការជួបជុំជាមួយក្រុមការងារដើម្បីលើកកម្ពស់ពីសិទ្ធិស្ត្រី និងក្មេងស្រី សារៈសំខាន់នៃសមភាពយេនឌ័រ និងតួនាទីរបស់អ្នករាល់គ្នាដែលអាចចូលរួមជួយលើកកម្ពស់បរិយាបន្ន និងយុត្តិធម៌ក្នុងការងារប្រចាំថ្ងៃ។ ព្រឹត្តិការណ៍នេះស្របតាមបេសកកម្មរបស់កម្មវិធីក្នុងការធ្វើឱ្យប្រសើរនូវសេវាសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាពនៅទូទាំងប្រទាំងប្រទេសកម្ពុជា។ ប្រធានបទសកលនៅឆ្នាំនេះ ស្តីពី៖ «សិទ្ធិ យុត្តិធម៌ សកម្មភាព សម្រាប់ស្ត្រី និងក្មេងស្រីទាំងអស់» បានផ្ដល់ឱកាសសំខាន់ឱ្យក្រុមការងារលើកយកពីឧបសគ្គដែលនៅតែរារាំងដល់ស្ត្រី និងក្មេងស្រី និងហេតុអ្វីបានជាសកម្មភាពរួមគ្នា នៅតែមានសារៈសំខាន់។ សម្រាប់កម្មវិធី ACCESS 2 ប្រធានបទនេះបង្ហាញយ៉ាងច្បាស់ពីការងាររបស់កម្មវិធីក្នុងការពង្រឹងការគាំទ្រប្រព័ន្ធឱ្យកាន់តែមានបរិយាបន្ន បង្កើនកិច្ចគាំពារ និងឆ្លើយតប ដោយធានាថាមិនមានអ្នកណាត្រូវបានទុកចោល។ ក្នុងពេលអបអរសាទរ សមាជិកក្រុមត្រូវបានអញ្ជើញឱ្យចែករំលែកអំពីវារះភាពមេដឹកនាំស្ត្រី ឬអ្នកដែលលើកទឹកចិត្តគាត់ និងបង្ហាញមូលហេតុដែលធ្វើឱ្យរឿងរ៉ាវរបស់អ្នកនោះនៅតែមានអត្ថន័យរហូតមកដល់បច្ចុប្បន្ន។ ការចែករំលែកនេះបានបង្កើតការពិភាក្សាអំពីភាពដឹកនាំ ភាពក្លាហាន សមភាព និងសារៈសំខាន់នៃការបង្កើតឱកាសសម្រាប់ស្ត្រី និងក្មេងស្រីឱ្យកាន់តែរីកចម្រើន។ នៅក្នុងសុន្ទរកថាបើកកទិវាអបអរសាទរនេះ លោក​ Sasha Cigljarevic អនុប្រធានកម្មវិធី ACCESS 2  បានលើកទឹកចិត្តបុគ្គលិកឱ្យឆ្លុះបញ្ចាំង មិនត្រឹមតែអំពីអត្ថន័យនៃទិវានារីអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីរបៀបដែលការរួមបញ្ចូល ការគោរព និងការទទួលខុសត្រូវរួមដែលគួរតែត្រូវបានអនុវត្តទៅក្នុងជីវិតប្រចាំថ្ងៃ និងការងារ។ សុន្ទរកថារបស់លោកបានបញ្ជាក់ពីសារៈសំខាន់នៃការងារគាំទ្រទៅដល់សហគមន៍ដែលខ្វះខាតបំផុត ការប្រឈមនឹងការបង្កគ្រោះថ្នាក់ និងធានាថាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សមភាពយេនឌ័រប្រកបដោយបរិយាបន្ន និងមានអត្ថន័យក្នុងការអនុវត្តសកម្មភាព។ លោកស្រី Sophia Cason ប្រធានក្រុម ACCESS 2 ក៏បានឆ្លុះបញ្ចាំងពីប្រវត្តិនៃទិវានារីអន្តរជាតិ និងទំនាក់ទំនងរបស់វាទៅនឹងប្រធានបទសកលនៃឆ្នាំនេះ។ លោកស្រីបាននិយាយអំពីសារៈសំខាន់នៃសិទ្ធិ និងយុត្តិធម៌សម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបន្តគាំទ្រការក្នុងការចូលរួមពេញលេញ និងភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងសង្គម។ សុន្ទរកថារបស់លោកស្រីបានពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងការងាររបស់ ACCESS 2 និងការជំរុញសកលលោកឱ្យកាន់តែទូលំទូលាយសម្រាប់សមភាពយេនឌ័រ និងយុត្តិធម៌សង្គម។ ព្រិត្តិការនេះក៏បានអញ្ជើញបុគ្គលិកឱ្យចែករំលែកអំពីអ្វីដែលបុគ្គល និងកន្លែងធ្វើការអាចធ្វើបានដើម្បីគាំទ្រស្ត្រី និងក្មេងស្រីឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។ ការឆ្លុះបញ្ចាំងពីក្រុមការងារ បានបង្ហាញពីសារៈសំខាន់នៃការរួមបញ្ចូលសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គមនៅគ្រប់ទិដ្ឋភាពទាំងអស់នៃកម្មវិធី រួមទាំងការលើកទឹកចិត្តក្មេងស្រីឱ្យស្វែងយល់ និងរៀនសូត្រ ព្រមទាំងការពង្រឹងសមត្ថភាពរបស់អ្នកផ្តល់សេវា សមភាគីរដ្ឋាភិបាល និងការគាំទ្រដល់ការចូលរួមរបស់ស្ត្រីក្នុងការធ្វើការសម្រេចចិត្តនៅក្នុងគ្រួសារ និងសហគមន៍។...


ចែករំលែកការសិក្សារស្វែងយល់វាងខេត្តកំពង់ចាម និងស្ទឹងត្រែង ដើម្បីពង្រឹងការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ការពង្រឹងមុខងាររបស់ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅថ្នាក់ខេត្ត (GBV RWGs) គឺជាអាទិភាពចម្បងសម្រាប់ ACCESS 2។ ក្រុមការងារទាំងនេះ ជួយសម្របសម្រួលសេវាឆ្លើយតបជាពហុវិស័យសម្រាប់ស្ត្រី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សា ដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិកម្ពុជាក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ចាប់ពីថ្ងៃទី២០ ដល់២១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធី ACCESS 2 ដែលទទួលបានមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី បានសហការជាមួយគណៈកម្មការសម្របសម្រួលថ្នាក់ខេត្តកំពង់ចាម ដើម្បីរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់ GBV RWG ខេត្តកំពង់ចាម ទៅកាន់ខេត្តស្ទឹងត្រែង។ ដំណើរទស្សនកិច្ចសិក្សានេះមានអ្នកចូលរួមប្រមាណ៩០នាក់ រួមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធ តំណាងអង្គការមិនមែនរដ្ឋាភិបាល និងសមាជិក GBV RWG ថ្នាក់ស្រុក។ គោលបំណងនៃដំណើរទស្សនកិច្ចសិក្សា ដំណើរទស្សនកិច្ចសិក្សានេះមានគោលបំណង៖ ចែករំលែកបទពិសោធន៍ជាក់ស្តែង និងវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពក្នុងការគាំទ្រដល់ជនរងគ្រោះនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ ពិនិត្យមើលប្រតិបត្តិការរបស់កន្លែងផ្តល់សេវាចម្រុះ(OSSU) ពង្រឹងការយល់ដឹងអំពីយន្តការសម្របសម្រួលដែលអាចឱ្យមានការបញ្ជូន និងការឆ្លើយតបទាន់ពេលវេលា និងមានសុវត្ថិភាពជាងមុន អ្វីដែលអ្នកចូលរួមបានស្វែងយល់ ភាពជាអ្នកដឹកនាំ និងការសម្របសម្រួលខេត្ត៖ អ្នកចូលរួមបានជួបជាមួយអភិបាលខេត្ត ដោយបានពិភាគ្សាអំពីសាស្រ្តនិរន្តរភាពក្នុងភាពជាអ្នកដឹកនាំ ក្នុងការឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យកាន់តែសកម្ម ដោយមានការសម្របសម្រួល និងទទួលខុសត្រូវ។ ការផ្តល់សេវានៅកម្រិតថ្នាក់ស្រុកជាមួយដៃគូ ដំណើរទស្សនកិច្ចទៅកាន់ ADRA (Adventist Development and Relief Agency) នៅក្នុងស្រុកសេសាន បានបង្ហាញពីវិធីសាស្រ្តដែលដៃគូអង្គការមិនមែនរដ្ឋាភិបាលអាចធ្វើការជាមួយ GBV RWGs ក្នុងស្រុក ដើម្បីផ្តល់សេវាចម្រុះកាន់តែច្រើន រួមទាំងនៅក្នុងសហគមន៍ជនបទ និងជនជាតិដើមភាគតិច។ ចំណុចសំខាន់ៗសម្រាប់ការអនុវត្តន៍ វិធីសាស្រ្តសមស្របនឹងវប្បធម៌គឺមានសារៈសំខាន់៖ ក្រមសីលធម៌ និងសេវាសម្រាប់សហគមន៍ជនជាតិភាគតិច ដំណើរការបានល្អបំផុតនៅពេលដែលត្រូវបានតាក់តែងឡើងដោយគិតគូរពីបទដ្ឋានក្នុងតំបន់ និងបរិបទសហគមន៍។ ការរក្សាការសម្ងាត់គួរតែត្រូវបានបង្កើតឡើង៖ បរិក្ខារកន្លែងផ្តល់សេវាចម្រុះ (OSSU) គួរតែជៀសវាងការកំណត់អត្តសញ្ញាណផ្លាកសញ្ញាដែលវាអាចឱ្យមានការមាក់ងាយ ឬហានិភ័យ ដើម្បីជួយការពារភាពឯកជនរបស់ជនរងគ្រោះ។ បង្កើនពេលវេលាទៅរកសេវា៖ កម្មវិធីយល់ដឹងនៅពេលល្ងាច អាចមានប្រសិទ្ធភាពសម្រាប់ការចូលរួមពីបុរស ដែលពួកគាត់មិនអាចចូលរួមបាននៅកម្មវិធីពេលរសៀល។ ពង្រឹងលទ្ធផលតាមរយៈអភិបាលកិច្ចដែលមានបរិយាបន្ន៖ គណៈកម្មាធិការគ្រប់គ្រងសហគមន៍ចម្រុះជួយពង្រីកតំណាងរបស់ខ្លួន និងភាពជាម្ចាស់នៅក្នុងតំបន់។ ...