Sep
22
2026
September 22, 2026
មន្ទីរកិច្ចការនារីខេត្ត (PDoWA) និងអង្គការ CARE Cambodia នឹងរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV-RWG) សម្រាប់អ្នកផ្តល់សេវា នៅខេត្តរតនគិរី។
- កាលបរិច្ឆេទ៖ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦
- ទីកន្លែង៖ សាលប្រជុំរដ្ឋបាលស្រុកវើនសៃ ខេត្តរតនគិរី។
- គោលបំណង៖ ដើម្បីពង្រឹងសមត្ថភាពក្រុមការងារផ្នែកអំពើហិង្សាយេនឌ័រ (GBV) នៅថ្នាក់ស្រុក ក្នុងការប្រើប្រាស់ឧបករណ៍រាយការណ៍តាមស្តង់ដារប្រកបដោយប្រសិទ្ធភាព និងស្របតាមគោលការណ៍ កែលម្អគុណភាពនៃការប្រមូល គ្រប់គ្រង និងប្រើប្រាស់ទិន្នន័យផ្នែកGBV ព្រមទាំងពង្រឹងជំនាញក្នុងការគ្រប់គ្រងក្រុម ការរៀបចំផែនការ ការរៀបចំថវិកា និងការកៀរគរធនធាន ដើម្បីធានាឱ្យមានយន្តការឆ្លើយតបអំពើហិង្សាយេនឌ័រប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។


