Oct 09 2025
តុលា 9, 2025

កិច្ចប្រជុំជាមួយដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដែលធ្វើការរលើផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ សម្រាប់ផែនការការងារនៅត្រីមាសទី២

ទីតាំង៖ មន្ទីរកិច្ចការនារី ខេត្តកំពង់ចាម

រៀបចំដោយ៖ មន្ទីរកិច្ចការនារី

ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសនូវ​រៀបចំកិច្ចប្រជុំដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដែលធ្វើការលើផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅខេត្តកំពង់ចាម ក្នុងការអភិវឌ្ឍន៍ផែនការការងារសម្រាប់ត្រីមាសទី២។

គោលបំណង៖

គោលបំណងចម្បងនៃកិច្ចប្រជុំនេះគឺ ដើម្បីអភិវឌ្ឍន៍ផែនការការងារត្រីមាសទី២ លើសកម្មភាពការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

អ្នកចូលរួម៖ យើងមានមោទនភាព ក្នុងការរៀបចំកិច្ចប្រជុំនេះដល់មន្រ្តីមន្ទីរកិច្ចការនារី និងដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។​

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក ​​ប្រមាណ១០នាក់

យើងរំពឹងថានឹងទទួលបានធាតុចូលពីអ្នកចូលរួម​ ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍន៍សកម្មភាពការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕