Aug
27
2025
សីហា 27, 2025
វគ្គបណ្តុះបណ្តាលគោលការណ៏ណែនាំ ស្តីពីកិច្ចការពារផ្លូវច្បាប់សម្រាប់សិទ្ធិស្រ្តី និងកុមារនៅកម្ពុជា ដល់ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV)
ថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥
ទីតាំង៖ សាលាខេត្តសៀមរាប
សហការរៀបចំកិច្ចប្រជុំដោយ៖ ក្រសួងកិច្ចការនារី សាលាខេត្ត និង ACCESS 2
ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖
ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំ ដើម្បីកសាង និងពង្រឹងសមត្ថភាពសមាជិកក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
គោលបំណង៖
គោលបំណងចម្បងនៃសិក្ខាសាលានេះគឺដើម្បី៖
- ដើម្បីកសាង និងពង្រឹងសមត្ថភាពសមាជិកក្រុមការងារផ្នែក GBV ដែលអាចផ្តល់សេវាកាន់តែប្រសើរ
- អាចដោះស្រាយបញ្ហាប្រឈម និងកាត់បន្ថយនូវបញ្ហាទាំងនោះ
អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជា៖
- តំណាងរដ្ឋបាលខេត្ត ដែលជាសមាជិកក្រុមការងារផ្នែក GBV
- តំណាងមន្ទីរកិច្ចការនារីខេត្ត
- អង្គការដៃគូ
- និងមន្ត្រីកម្មវិធី ACCESS 2
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ប្រមាណ៣២នាក់
យើងរំពឹងថានឹងទទួលបានការពង្រីកចំណេះដឹងបន្ថែមដល់អ្នកចូលរួម៕