Jul 30 2025
កក្កដា 30, 2025

កិច្ចប្រជុំលើកទី៣ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥

ទីតាំង៖ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ

សហដឹកនាំកិច្ចប្រជុំដោយ៖ ក្រសួងកិច្ចការនារី និង ACCESS 2

ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំលើកទី៣ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាមួយរាជរដ្ឋាភិបាលនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័ររបស់កម្មវិធី ACCESS 2 ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗ និង​ពង្រឹងកិច្ចសហប្រតិបត្តិការប្រទាក់ក្រឡាគ្នា។

គោលបំណង៖

គោលបំណងចម្បងនៃពិធីនេះគឺ៖

  • ដើម្បីធ្វើបច្ចុប្បន្នភាពលើការអនុវត្តន៍សកម្មភាពដោយដៃគូអនុវត្តជាយុទ្ធសាស្រ្តនៅក្នុងការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) របស់កម្មវិធី ACCESS 2
    • ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗដែលបានកើតឡើងក្នុងឆមាសចុងក្រោយ
    • ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារផ្នែក GBV ក្រុមការងារការផ្នែកបរិយាបន្នពិការភាព និងផ្នែកការងារស្តារលទ្ធភាពពលកម្ម (កិច្ចសហប្រតិបត្តិការប្រទាក់ក្រឡាគ្នា)។
    • ដើម្បីអនុម័តការពង្រឹងផែនការការងារប្រចាំឆ្នាំផ្នែក GBV និងចែករំលែកនូវព្រឹត្តិការណ៍បន្ទាប់ចម្បងៗសម្រាប់រយៈពេល៦ខែខាងមុខ។
    • ចែករំលែកមេរៀនដែលរៀនសូត្របានក្នុងផ្នែក GBV

អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជា៖

  • មន្រ្តីជាន់ខ្ពស់ពីក្រសួងកិច្ចការនារី
  • មន្ទីរកិច្ចការនារី មកពីខេត្តចំនួន៤ រួមមាន ខេត្តសៀមរាប កំពង់ចាម កំពង់ស្ពឺ និងរតនគិរី
  • មន្រ្តីជាន់ខ្ពស់មកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
  • មន្រ្តីជាន់ខ្ពស់មកពីក្រុមប្រឹក្សាសកម្មភាពជនពិការ
  • មន្រ្តីជាន់ខ្ពស់មកពីក្រសួងសុខាភិបាល
  • មន្រ្តីជាន់ខ្ពស់មកពីក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាននៃកណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
  • ដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ
  • តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក ​​ប្រមាណ៣០នាក់

យើងរំពឹងថានឹងមានការផ្លាស់ប្តូរនូវមតិយោបល់ និងមតិត្រឡប់យ៉ាងក្លៀវក្លាពីអ្នកចូលរួម