Aug 07 2025
សីហា 7, 2025

កិច្ចប្រជុំលើកទី៣ ក្រុមការងារផ្នែកបរិយាបន្នពិការភាព

ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥

ទីតាំង៖ សណ្ឋាគារហីម៉ាវ៉ារី រាជធានីភ្នំពេញ

សហដឹកនាំកិច្ចប្រជុំដោយ៖

  • ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY )
  • អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC-SG)

ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំលើកទី៣ ក្រុមការងារផ្នែកបរិយាបន្នពិការភាព ជាមួយរាជរដ្ឋាភិបាលនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកបរិយាបន្នពិការភាពរបស់កម្មវិធី ACCESS 2។

គោលបំណង៖ គោលបំណងចម្បងនៃពិធីនេះគឺ

១.   ដើម្បីបង្ហាញពីវឌ្ឍនភាពចម្បង រួមទាំងមេរៀនសំខាន់ៗដែលបានរៀនសូត្រ និងបញ្ហាប្រឈមនៃសកម្មភាពក្រុមការងារផ្នែកបរិយាបន្នពិការភាពក្នុងឆ្នាំទី២ (ខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៥)

២.  ដើម្បីបង្ហាញអាទិភាពសំខាន់ៗ រួមទាំងសូចនករសំខាន់ៗនៃផែនការសកម្មភាពឆ្នាំទី៣ (ខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦)។

៣.  ដើម្បីចែករំលែកព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខ រួមមាន ទិវាជនមានពិការភាពអន្តរជាតិលើកទី៤៣ និងទិវាជនមានពិការភាពជាតិលើកទី២៧។

 ៤.  ដើម្បីរៀបចំកិច្ចប្រជុំលើកទី២នៃគណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2  (ASC) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជា៖

  • ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
  • អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ
  • អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម (GS-NSPC)
  • ដៃគូអនុវត្តជាយុទ្ធសាស្រ្ត រួមមាន៖ អង្គការជនពិការកម្ពុជា(CDPO) អង្គការ CARE អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfID) និង UNICEF។
  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា / ក្រុមប្រឹសកម្មភាពខេត្ត
  • តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក ​​ប្រមាណ៣០នាក់

យើងរំពឹងថានឹងមានការផ្លាស់ប្តូរនូវមតិយោបល់ និងមតិត្រឡប់យ៉ាងក្លៀវក្លាពីអ្នកចូលរួម