Aug
08
2025
សីហា 8, 2025
កិច្ចប្រជុំលើកទី៣ ក្រុមការងារផ្នែកការស្តារលទ្ធភាពពលកម្ម
ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥
ទីតាំង៖ សណ្ឋាគារហីម៉ាវ៉ារី រាជធានីភ្នំពេញ
សហដឹកនាំកិច្ចប្រជុំដោយ៖
- មូលនីធិជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY )
- នាយកដ្ឋានសុខភាពនៃក្រសួងសុខាភិបាល
ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖
ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំលើកទី៣ ក្រុមការងារផ្នែកការស្តារលទ្ធភាពពលកម្ម ជាមួយរាជរដ្ឋាភិបាលនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកបរិយាបន្នពិការភាពរបស់កម្មវិធី ACCESS 2។
គោលបំណង៖
គោលបំណងចម្បងនៃពិធីនេះគឺ៖
- ដើម្បីធ្វើបច្ចុប្បន្នភាពដល់សមាជិកអំពីលក្ខខណ្ឌប្រតិបត្តិការងារ (ToR) នៃក្រុមការងារផ្នែកស្តារលទ្ធភាពពលកម្ម (ផ្លាស់ប្តូរប្រជុំប្រចាំត្រីមាស ទៅប្រជុំប្រចាំឆមាស)។
- ដើម្បីបង្ហាញពីវឌ្ឈនភាពសំខាន់ៗ រួមទាំងមេរៀនសំខាន់ៗដែលរៀនសូត្រ និងបញ្ហាប្រឈមនៃសកម្មភាពក្រុមការងារផ្នែកស្តារលទ្ធភាពពលកម្ម ក្នុងឆ្នាំទី២ (ខែកក្កដា ឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ២០២៥) ។
- ដើម្បីបង្ហាញពីអាទិភាពសំខាន់ៗ រួមទាំងសូចនករសំខាន់ៗនៃផែនការសកម្មភាពឆ្នាំទី៣ (ខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៥៦)។
- ដើម្បីចែករំលែកព្រឹត្តិការណ៍សំខាន់ៗ។
- ដើម្បីរៀបចំកិច្ចប្រជុំលើកទី២នៃគណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 (ASC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញភ្ញៀវកិត្តិយសមកពីតំណាង៖
- តំណាងមកពីរាជរដ្ឋាភិបាលកម្ពុជានៅថ្នាក់ជាតិ (ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា / មូលនិធិជនពិការ ក្រសួងកិច្ចការនារី និង លេខាធិការដ្ឋានគណៈកម្មាធិការជជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- តំណាងមកពីរាជរដ្ឋាភិបាលកម្ពុជានៅថ្នាក់ក្រោមជាតិ (មន្ទីរសុខាភិបាលខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងទីចាត់ការផែនការ និងវិនិយោគខេត្តមកពីខេត្ត កំពង់ស្ពឺ កំពង់ចាម សៀមរាប និងរតនគិរី)
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំង KhAPO CPTA និង CHAL
- ដៃគូយុទ្ធសាស្រ្តអនុវត្តន៍កម្មវិធី រួមមាន៖ អង្គការ Exceed Worldwide គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកម្ពុជា (ICRC) អង្គការ OIC Cambodia អង្គការសុខភាពពិភពលោក (WHO) និង អង្គការជនពិការកម្ពុជា (តំណាងសម្លេងអ្នកទទួលសេវា)
- និងតំណាងកម្មវិធី ACCESS 2
សហការរៀបចំសិក្ខាសាលាដោយ៖ ក្រុមការងារកម្មវិធីACCESS 2
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ប្រមាណ៣០ ទៅ៣៥នាក់