កិច្ចប្រជុំលើកទី១ គណៈកម្មការសម្របសម្រួល ខេត្តរតនៈគិរី
កិច្ចប្រជុំនាពេលខាងមុខ គណៈកម្មការសម្របសម្រួល របស់កម្មវិធី ACCESS 2
កម្មវិធី ACCESS 2 មានក្តីសោមនស្សរីករាយក្នុងការប្រកាសពីកិច្ចប្រជុំគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត ដែលនឹងកើតឡើងជាបន្តបន្ទាប់នាពេលខាងមុខ នៅទូទាំងខេត្តគោលដៅរបស់ ACCESS 2។ កិច្ចប្រជុំនេះ នឹងនាំដៃគូអនុវត្តជាយុទ្ធសាស្រ្ត អជ្ញាធរថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍ ដើម្បីពិនិត្យមើលពីវឌ្ឍនភាព ពង្រឹងការសម្របសម្រួល និងផែនការសម្រាប់ឆ្នាំខាងមុខ។
កិច្ចប្រជុំលើកទី១ គណៈកម្មការសម្របសម្រួល ខេត្តរតនៈគិរី
ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥
ទីតាំង៖ សាលាខេត្តរតនៈគិរី
ដឹកនាំកិច្ចប្រជុំដោយ៖ ក្រុមការងារ ACCESS 2
ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖
ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការសម្របសម្រួល(PCC) ជាមួយដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងជនបង្គោលរបស់ ACCESS 2 នៅថ្នាក់ក្រោមជាតិ នៅខេត្តរតនៈគិរី។
គោលបំណង៖
- ប្រកាសព័ត៌មានអំពី អនុសារណៈនៃកិច្ចព្រព្រៀងស្តីពីការអនុវត្តគម្រោងកម្មវិធី ACCESS 2
- សង្ខេបពីកម្មវិធី ACCESS 2
- បទបង្ហាញសេចក្តីសង្ខេបស្តីពីសមិទ្ធផលសំខាន់ៗដែលដៃគូជាយុទ្ធសាស្ត្រនៃកម្មវិធី ACCESS 2បានទទួល រយៈពេល១ឆ្នាំកន្លងមក។
- បទបង្ហាញអំពីផែនការរួមនៃសកម្មភាពប្រចាំឆ្នាំ ខែកក្តដា ឆ្នាំ២០២៥ ដល់ ខែមិថុនា ឆ្នំា២០២៦ ក្នុងខេត្តរតនគីរី
- អនុម័តផែនការរួមនៃសកម្មភាពប្រចាំឆ្នាំ ខែកក្តដា២០២៥ ដល់ ខែមិថុនា ឆ្នាំ២០២៦
- កំណត់ចំណុចសក្តានុពលនៃការសហការគ្នារវាងវិស័យពាក់ព័ន្ធនៅក្នុងត្រីមាសខាងមុខ
- ជំហានបន្ត
អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជាតំណាងមកពី៖
- ជនបង្គោល ដែលជាមន្រ្តីរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ
- ដៃគូអនុវត្តជាយុទ្ធសាស្រ្ត មានដូចជា៖ អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) អង្គការ CARE អង្គការសមាគមខ្មែរលើ ខេត្តរតនគិរី អង្គការសកម្មភាពរបស់ប្រជាជនសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfID) អង្គការថែរក្សាភាសាជនជាតិដើមភាគតិច (CIPL) ខេត្តរតនគិរី អង្គការ UNICEF
- អង្គការតំណាងជនមានពិការភាព (OPDs)
- ក្រុមការងារកម្មវិធី ACCESS 2
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ប្រមាណ៣០នាក់