Jun 17 2025
មិថុនា 17, 2025

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្នែកព្យាបាលដោយចលនា នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

ថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៥

ទីតាំង៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

សហរៀបចំពិធីសម្ពោធដោយ៖ អង្គការ HI មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី ២ (ACCESS 2)

ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖

ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈ ACCESS 2 អង្គការHI មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្នែកព្យាបាលដោយចលនា នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម អគារនេះនឹងផ្តល់ជាប្រយោជន៍ដល់អ្នកមានការលំបាកប្រើប្រាស់មុខងាររាងកាយប្រចាំថ្ងៃ រួមទាំងជនមានពិការភាព ដើម្បីឱ្យពួកគាត់ចូលរួមពេញលេញក្នុងសកម្មភាពសង្គម។

គោលបំណង៖ គោលបំណងចម្បងនៃសិក្ខាសាលានេះគឺ

១. ម្ពោធជាផ្លូវការអគារព្យាបាលដោយចលនានៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

២. ដើម្បីលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការព្យាបាលដោយចលនា និងបញ្ជូនអ្នកដែលត្រូវការសេវាទាំងនេះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជា៖

  • ប្រធានមន្ទីរសុខាភិបាល
  • ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងបុគ្គលិកពាក់ព័ន្ធ
  • ក្រុមការងារអង្គការ HI
  • តំណាងមកពីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា
  • តំណាងកម្មវិធី ACCESS 2 និងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក ​​ប្រមាណ១០០នាក់

យើងទន្ទឹងរង់ចាំគាំទ្រសេវាព្យាបាលដោយចលនាដល់អ្នកនៅខេត្តកំពង់ចាម រួមទាំងជនមានពិការភាព៕