សិក្ខាសាលាស្តីពី ការរៀបចំផែនការសកម្មភាពរួម ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាមួយដៃគូរដ្ឋាភិបាល និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត
ថ្ងៃទី៥ ដល់ទី៦ ខែមិថុនា ឆ្នាំ២០២៥
ទីតាំង៖ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ
រៀបចំសិក្ខាសាលាដោយ៖ ACCESS 2
ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖
ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំសិក្ខាសាលាស្តីពី ការរៀបចំផែនការរួមប្រចាំឆ្នាំ សម្រាប់ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័របស់ ACCESS 2។ សិក្ខាសាលានេះបានពាំនាំអ្នកជំនាញដែលជាដៃគូរដ្ឋាភិបាលរបស់កម្មវិធី ACCESS 2 និងដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ បង្កើតលើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីតម្រឹមអន្តរាគមន៍ បង្កើនការរៀនសូត្រ និងកែលម្អការផ្តល់សេវាសម្រាប់ជនរងគ្រោះដោយGBV ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
គោលបំណង៖ គោលបំណងចម្បងនៃសិក្ខាសាលានេះគឺ
- ដើម្បីផ្លាស់ប្តូរការរៀនសូត្រក្នុងចំណោមកិច្ចអន្តរាគមន៍របស់អ្នកពាក់ព័ន្ធសំខាន់ៗ
- ដើម្បីពិគ្រោះអំពីវឌ្ឍនភាពនៃការសាកល្បងអនុវត្តទម្រង់រាយការណ៍សម្រាប់សមាជិកក្រុមការងារឆ្លើយតប GBV
- ដើម្បីពិភាក្សា និងបង្កើតផែនការសកម្មភាពរួមគ្នា (ខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ ២០២៦)
- ដើម្បីកំណត់វិធីសាស្រ្តនៃការធ្វើការ និងកិច្ចសហការរវាងដៃគូរដ្ឋាភិបាល និងអង្គការដៃគូអនុវត្តជាយុទ្ធសាស្ត្រ ។
អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជា៖
- ក្រសួងកិច្ចការនារី
- ក្រសួងមហាផ្ទៃ
- អភិបាលរងនៃគណៈអភិបាលខេត្ត ជាប្រធានក្រុមការងារផ្នែកGBV (ខេត្តចំនួន៤ រួមមាន៖ កំពង់ចាម កំពង់ស្ពឺ សៀមរាប និងរតនគិរី)
- មន្ទីរកិច្ចការនារី ទាំងបួនខេត្ត
- ដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកGBV រួមមាន៖ អង្គការ CARE អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (CWCC) អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA)
- ដៃគូអនុវត្តជាយុទ្ធសាស្រ្ត ផ្នែកបរិយាបន្នពិការភាព រួមមាន៖ អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន(PAfID) និងអង្គការជនពិការកម្ពុជា (CDPO)
- ក្រុមការ ACCESS 2 ផ្នែកបរិយាបន្នពិការភាព និងស្តារលទ្ធភាពពលកម្ម អំពើហិង្សាទាក់ទងនឹងយេនឌ័រ ផ្នែកវិមជ្ឈការ និងផ្នែកតាមដាន និងវាយតម្លៃ
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ប្រមាណ៥០នាក់
យើងរំពឹងថានឹងទទួលបានធាតុចូលនៅក្នុងសេចក្តីព្រាងផែនការរួម និងមតិត្រឡប់យ៉ាងក្លៀវក្លាពីអ្នកចូលរួម