May 09 2025
May 9, 2025

សិក្ខាសាលាតម្រង់ទិសស្តីពី សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម ទៅក្នុងផែនការវិនិយោគរបស់ឃុំ សង្កាត់ ៣ឆ្នាំរំកិល

📅 ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥

📍 ទីតាំង៖ នៅខេត្តរតនគិរី

🎙️ដឹកនាំកិច្ចវគ្គបណ្តុះបណ្តាលដោយ៖ ACCESS 2

🤝 គាំទ្រវគ្គបណ្តុះបណ្តាលដោយ៖ រដ្ឋាភិបាលអូស្រ្តាលី

🔔 សេចក្តីប្រកាសពីកិច្ចប្រជុំ

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសពី វគ្គបណ្តុះបណ្តាលស្តីពីសមភាពយេនឌ័រ បរិយាបន្នពិការភាព​ និងសង្គម (GEDSI) ​ ទៅក្នុងផែនការវិនិយោគរបស់ឃុំ សង្កាត់ ទៅដល់ក្រុមការងារបច្ចេកទេសរដ្ឋបាលខេត្ត មន្ទីរដែលធ្វើការលើផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពិការភាព និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដើម្បីបង្កើននូវចំណេះដឹងផ្នែក GEDSI នៅក្នុងបញ្ចូល GEDSI ទៅក្នុងការអនុវត្តន៍សកម្មភាពនានា។

🎯ក្រុមគោលដៅ៖ ក្រុមការងារបច្ចេកទេសដែលមកពីរដ្ឋបាលខេត្ត នាយកដ្ឋានដែលធ្វើការលើផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពិការភាព និងដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2។

🎯ទិសដៅ៖ ពង្រឹងការយល់ដឹងផ្នែក GEDSI និងលើកកម្ពស់ការបញ្ជ្រាបផ្នែកនេះ នៅក្នុងអភិបាលកិច្ចមូលដ្ឋាន។

📘 គោលបំណងនៃវគ្គបណ្តុះបណ្តាល

គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង និងបញ្ជ្រាបគោលការណ៍សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI) ទៅក្នុងផែនការវិនិយោគឃុំ សង្កាត់ដល់អាជ្ញាធរមូលដ្ឋាន តាមរយៈសកម្មភាព និងផែនការថវិកាសេវាសង្គមនៅក្នុងឃុំ/សង្កាត់ ស្រុក/ក្រុង ដើម្បីធានានូវសេវាសង្គម នៅតាមរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ប្រកបដោយបរិយាបន្ន និងសមធម៌។

👥 អ្នកចូលរួម៖

ព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធចំនួនប្រមាណជា២០០នាក់ រួមមាន៖

  • មន្រ្តីរដ្ឋបាលខេត្ត
  • មន្ទីរកិច្ចការនារី
  • ក្រុមការងារលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៃមន្ទីរសង្គមកិច្ច
  • មន្រ្តីសាលាក្រុង ស្រុក ឃុំ សង្កាត់
  • អង្គការដៃគូអនុវត្តជាយុទ្ធសាស្រ្ត
  • និងក្រុមការងារកម្មវិធី ACCESS 2

យើងរំពឹងថានឹងមានការផ្លាស់ប្តូរនូវមតិយោបល់ និងមតិត្រឡប់យ៉ាងក្លៀវក្លាពីអ្នកចូលរួម។