May 13 2025
May 13, 2025

សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការសម្របសម្រួលថ្នាក់ក្រោមជាតិ

ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥

ទីតាំង៖ នៅខេត្តកំពង់ស្ពឺ

ដឹកនាំកិច្ចប្រជុំដោយ៖ លេខាធិការដ្ឋាននៃគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត

គាំទ្រកិច្ចប្រជុំដោយ៖ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2

សេចក្តីប្រកាសពីកិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំ

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសពីសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការសម្របសម្រួលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ស្ពឺ ដែលនឹងមានការចូលរួមពីសំណាក់សមាជិកគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត ដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2 និងក្រុមការងារ ACCESS 2 ដើម្បីពិភាក្សាពីវឌ្ឍនភាព ឆ្ពោះទៅរកមូលដ្ឋាននីយកម្ម និងវិមជ្ឈការ បញ្ហាប្រឈមនានា និងឱកាស នៅក្នុងការសម្របសម្រួលនៅថ្នាក់ក្រោមជាតិ និងក្នុងភាពជាដៃគូ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួល និងការភ្ជាប់ទំនាក់ទំនង។

ទិដ្ឋភាពរួមនៃសិក្ខាសាលា

គោលបំណងនៃសិក្ខាសាលានេះ៖ នៅចុងបញ្ចប់វគ្គនេះ អ្នកចូលរួមនឹង​៖

  • មានការយល់ដឹងកាន់តែច្បាស់អំពីទំនាក់ទំនងរវាងគុណភាពនៃការចូលរួម ភាពជាដៃគូក្នុងបរិយាបន្នសង្គម និងគោលដៅអភិវឌ្ឍរយៈពេលវែង។
  • កំណត់បញ្ហាប្រឈម និងឱកាសសំខាន់ៗក្នុងការសម្របសម្រួលសម្រាប់ការអនុវត្តន៍គោលនយោបាយយេនឌ័រ និងបរិយាបន្នពិការភាព។
  • ផ្តល់អនុសាសន៍ជាក់ស្តែងដើម្បីបង្កើនតួនាទីវិមជ្ឈការក្នុងការជំរុញអភិបាលកិច្ចប្រកបដោយបរិយាបន្ន។
  • ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលមូលដ្ឋាន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍ។

អ្នកចូលរួម៖

ព្រឹត្តិការណ៍នេះ នឹងមានអ្នកចូលរួមចំនួន៣០ទៅ៣៥នាក់ ដែលជា៖

  • មន្រ្តីរដ្ឋបាលមូលដ្ឋាន (សមាជិកគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត តំណាងមកពីខេត្ត ក្រុង ស្រុក និងឃុំ (សង្កាត់))
  • សមាជិកសម្របសម្រួលថ្នាក់ខេត្ត
  • ក្រុមការងារ ACCESS 2
  • និងដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2 ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងបរិយាបន្នពិការភាព។

យើងទន្ទឹងរង់ចាំការចូលរួមយ៉ាងសកម្ម និងកិច្ចពិភាក្សាដ៏មានតម្លៃ ដើម្បីធ្វើឱ្យកាន់តែប្រសើរនូវការសម្របសម្រួល និងភាពជាដៃគូ៕