សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការសម្របសម្រួលថ្នាក់ក្រោមជាតិ
ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥
ទីតាំង៖ នៅខេត្តកំពង់ចាម
ដឹកនាំកិច្ចប្រជុំដោយ៖ លេខាធិការដ្ឋាននៃគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត
គាំទ្រកិច្ចប្រជុំដោយ៖ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2
សេចក្តីប្រកាសពីកិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំ
ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសពីសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការសម្របសម្រួលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ចាម ដែលនឹងមានការចូលរួមពីសំណាក់សមាជិកគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត ដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2 និងក្រុមការងារ ACCESS 2 ដើម្បីពិភាក្សាពីវឌ្ឍនភាព ឆ្ពោះទៅរកមូលដ្ឋាននីយកម្ម និងវិមជ្ឈការ បញ្ហាប្រឈមនានា និងឱកាស នៅក្នុងការសម្របសម្រួលនៅថ្នាក់ក្រោមជាតិ និងក្នុងភាពជាដៃគូ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួល និងការភ្ជាប់ទំនាក់ទំនង។
ទិដ្ឋភាពរួមនៃសិក្ខាសាលា
គោលបំណងនៃសិក្ខាសាលានេះ៖ នៅចុងបញ្ចប់វគ្គនេះ អ្នកចូលរួមនឹង៖
- មានការយល់ដឹងកាន់តែច្បាស់អំពីទំនាក់ទំនងរវាងគុណភាពនៃការចូលរួម ភាពជាដៃគូក្នុងបរិយាបន្នសង្គម និងគោលដៅអភិវឌ្ឍរយៈពេលវែង។
- កំណត់បញ្ហាប្រឈម និងឱកាសសំខាន់ៗក្នុងការសម្របសម្រួលសម្រាប់ការអនុវត្តន៍គោលនយោបាយយេនឌ័រ និងបរិយាបន្នពិការភាព។
- ផ្តល់អនុសាសន៍ជាក់ស្តែងដើម្បីបង្កើនតួនាទីវិមជ្ឈការក្នុងការជំរុញអភិបាលកិច្ចប្រកបដោយបរិយាបន្ន។
- ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលមូលដ្ឋាន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍ។
អ្នកចូលរួម៖
ព្រឹត្តិការណ៍នេះ នឹងមានអ្នកចូលរួមចំនួន៣០ ទៅ៣៥នាក់ ដែលជា៖
- មន្រ្តីរដ្ឋបាលមូលដ្ឋាន (សមាជិកគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត តំណាងមកពីខេត្ត ក្រុង ស្រុក និងឃុំ (សង្កាត់))
- សមាជិកសម្របសម្រួលថ្នាក់ខេត្ត
- ក្រុមការងារ ACCESS 2
- និងដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2 ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងបរិយាបន្នពិការភាព។
យើងទន្ទឹងរង់ចាំការចូលរួមយ៉ាងសកម្ម និងកិច្ចពិភាក្សាដ៏មានតម្លៃ ដើម្បីធ្វើឱ្យកាន់តែប្រសើរនូវការសម្របសម្រួល និងភាពជាដៃគូ៕