Feb 19 2025
កុម្ភៈ 19, 2025

កិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់កម្មវិធី ACCESS 2 ឆ្នាំ២០២៥

ថ្ងៃទី១៩ ដល់២១ ខែកុម្ភៈ ឆ្នាំ២០២៥

ទីតាំង៖ នៅខេត្តកែប និងកំពត

ដឹកនាំកិច្ចប្រជុំដោយ៖ កម្មវិធី ACCESS 2

គាំទ្រកិច្ចប្រជុំដោយ៖ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2

សេចក្តីប្រកាសពីកិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំ

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសពី កិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់កម្មវិធី ACCESS 2 ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងនៅខេត្តកែប និងកំពត។ ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីបុគ្គលិកកម្មវិធី នៅការិយាល័យកណ្តាល និងបុគ្គលិកថ្នាក់ខេត្ត ដើម្បីចូលរួមក្នុងការរៀនសូត្រ ចែករំលែកបទពិសោធ និងធ្វើការរួមគ្នា ដើម្បីបង្កើនគុណភាពនៃការផ្តល់សេវាសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព។

ទិដ្ឋភាពរួមនៃកិច្ចប្រជុំ

គោលបំណងចម្បងនៃកិច្ចប្រជុំនេះគឺ៖

  • ដើម្បីពិនិត្យមើល និងឆ្លុះបញ្ចាំងពីគោដៅរបស់ ACCESS 2 ព្រមទាំងគូសបញ្ជាក់ពីមេរៀនដែលរៀនសូត្របាន
  • ផ្តល់វគ្គរម្លឹកស្តីពី គោលនយោបាយសុវត្ថិភាព គ្រប់គ្រងការក្លែងបន្លំ ប្រព័ន្ធរាយការណ៍ ទម្រង់របាយការណ៍ និងការប្រើប្រាស់ស្លាកសញ្ញារបស់ម្ចាស់ជំនួយសម្រាប់បោះពុម្ពផ្សាយនៃកម្មវិធី ACCESS 2
  • និងដើម្បីពង្រឹងនូវស្មារតីក្រុម និងជំរុញកិច្ចសហការយ៉ាងស្អិតរមួតនៅទូទាំងក្រុម។

អ្នកចូលរួម៖

ព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់បុគ្គលិកចំនួន២១នាក់ រួមមាន៖

  • ក្រុមការងារកម្មវិធី ACCESS 2 នៅការិយាល័យកណ្តាល
  • និងក្រុមការងារកម្មវិធី ACCESS 2 នៅថ្នាក់ខេត្ត

យើងរំពឹងថានឹងមានការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹង ព្រមទាំងរីករាយជាមួយគ្នា ដើម្បីបង្កើននូវស្មារតីក្រុម និងកសាងកិច្ចសហការឱ្យកាន់តែរឹងមាំ ក្នុងការរួមចំណែកនូវការផ្តល់សេវាឱ្យកាន់តែប្រសើរ៕