សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ
ថ្ងៃទី២៤ ដល់២៥ ខែកុម្ភៈ ឆ្នាំ២០២៥
ទីតាំង៖ នៅខេត្តកំពត
ដឹកនាំកិច្ចប្រជុំដោយ៖ ក្រសួងកិច្ចការនារី
គាំទ្រកិច្ចប្រជុំ៖ ACCESS 2
សេចក្តីប្រកាសពីកិច្ចប្រជុំ
ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសពី សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលនឹងធ្វើឡើងនៅខេត្តកំពត។ ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីសំណាក់មន្រ្តីរដ្ឋាភិបាលនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីចែករំលែកនូវសមិទ្ធផល និងមេរៀនសំខាន់ៗដែលរៀនសូត្របាន ក៏ដូចជាផែនការការងារទៅថ្ងៃខាងមុខ។
ទិដ្ឋភាពរួមនៃសិក្ខាសាលា
គោលបំណងចម្បងនៃសិក្ខាសាលានេះគឺ៖
- ពិនិត្យមើលសមិទ្ធផលដែលទទួលបានពីក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ
- កំណត់មេរៀនដកបទពិសោធន៍សំខាន់ៗ ព្រមទាំងការអនុវត្តល្អៗ។
- ពិភាក្សាពីផែនការសកម្មភាពបន្ត សម្រាប់ឆ្នាំខាងមុខ។
អ្នកចូលរួម៖
ព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធចំនួនប្រមាណជា៧៥នាក់ រួមមាន៖
- ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី
- ថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិ
- ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ មកពីខេត្តចំនួន១២
- ដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ
- និងក្រុមការងារកម្មវិធី ACCESS 2
យើងរំពឹងថានឹងមានការផ្លាស់ប្តូរនូវមតិយោបល់ និងមតិត្រឡប់យ៉ាងក្លៀវក្លាពីអ្នកចូលរួម